កូវីដ-១៩
WHO និងអាមេរិក ប្រាប់គន្លឹះសំខាន់ៗនៃរបបអាហារគួរទទួលទានជួយប្រព័ន្ធភាពស៊ាំប្រឆាំងកូវីដ
មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺអាមេរិក (CDC) និង WHO បានផ្ដល់ដំបូន្មានព្រមគ្នាថា វិធីល្អបំផុតដើម្បីទប់ទល់នឹងភាពតានតឹងក្នុងវិបត្តិរាតត្បាតនេះ គឺត្រូវព្យាបាលរាងកាយឲ្យមានជីវជាតិល្អ និងថែរក្សាខ្លួនឯងជៀសវាងពីជំងឺ។ ជាពិសេសគួរមានជម្រើសអាហាររូបត្ថម្ភដែលអាចដើរតួយ៉ាងធំធេងក្នុងប្រព័ន្ធភាពស៊ាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស។
១ រួមបញ្ចូលផ្លែឈើនិងបន្លែជានិច្ចនៅលើចាន

WHO បញ្ជាក់ថា ប្រព័ន្ធភាពស៊ាំដែលមានសុខភាពល្អត្រូវបានទ្រទ្រង់ដោយការផ្ដល់ឲ្យរាងកាយនូវសារធាតុចិញ្ចឹមផ្សេងៗគ្នា។ ដើម្បីទទួលបានវីតាមីននិងជាតិរ៉ែជាច្រើនប្រភេទចូលក្នុងរបបអាហារ គឺត្រូវបញ្ចូលផ្លែឈើនិងបន្លែនៅលើចានក្នុងពេលទទួលទាន។
យោងទៅតាមសាកលវិទ្យាល័យ Cincinnati Health (UC Health) និយាយថា ផ្លែឈើនិងបន្លែល្អបំផុតសម្រាប់ប្រព័ន្ធភាពស៊ាំរួមមានពពួកមានវីតាមីន C ខ្ពស់ ដូចជាក្រូចលឿងនិងបៃតង បេតាខារ៉ូទីន បន្លែពណ៌ទឹកក្រូច សារធាតុប្រឆាំងអុកស៊ីតកម្មមានផ្លែប៊ឺរី និងវីតាមីន E ពីផ្លែបឺរ ។
២ បន្ថែមគ្រាប់ធញ្ញជាតិ

នៅក្នុងការសិក្សាដែលចុះផ្សាយដោយទស្សនាវដ្ដីអាហារបំប៉ននៃគ្លីនិកអាមេរិកថា របបអាហារដែលសំបូរទៅដោយគ្រាប់ធញ្ញជាតិ បានជះឥទ្ធិពលជាវិជ្ជមានដល់សុខភាពពោះវៀន ក៏ដូចជាសញ្ញាណសំគាល់ភាពស៊ាំ និងរលាកសម្រាប់មនុស្សពេញវ័យ ជាពិសេសក្នុងកំឡុងពេលកូវីដ។
៣ អាហារសំបូរវីតាមីននិងជាតិរ៉ែ

របបអាហារដែលសំបូរទៅដោយវីតាមីននិងជាតិរ៉ែគ្រប់ប្រភេទ គឺជាវិធីល្អបំផុតដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំនិងជៀសវាងជំងឺប្រភេទណាមួយ។ អាហារមានជីវជាតិល្អបំផុតក្នុងការបញ្ចូលក្នុងរបបអាហារគឺផលិតផលពីសត្វ ដូចជាស៊ុតនិងសាច់។ ជាពិសេសប្រូតេអ៊ីនគ្មានខ្លាញ់និងត្រីសំបូរទៅដោយអូមេហ្គា ៣ ។
៤ ទឹកដោះគោនិងទឹកសណ្ដែកមានជាតិខ្លាញ់ទាប

វីតាមីនសំខាន់មួយទៀតដែលអាចជួយប្រយុទ្ធប្រឆាំងនឹងកូវីដ គឺវីតាមីន D ដែលអាចត្រូវបានរកឃើញនៅក្នុងផលិតផលទឹកដោះគោនិងទឹកសណ្ដែក ។ ទឹកដោះគោនិងទឹកសណ្ដែកអាចផ្ដល់ឲ្យរាងកាយរបស់អ្នកនូវបរិមាណវីតាមីន D ក៏ដូចជាបរិមាណខ្លាញ់ដែលមានសុខភាពល្អ និងសូម្បីតែប្រូតេអ៊ីនមួយចំនួន។
៥ ពពួកអាហារសំបូរស័ង្កសីខ្ពស់

ប្រភពស័ង្កសីល្អបំផុតមួយចំនួនដែលអ្នកអាចបន្ថែមក្នុងរបបអាហារ រួមមានសាច់គ្មានខ្លាញ់ដូចជាអាហារសមុទ្រ គ្រាប់ផ្លែឈើ សុទ្ធសឹងជាអាហារដែលមានជាតិស័ង្កសីខ្ពស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eating N eatthis
ចុចអាន៖មេ WHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


