Connect with us

កូវីដ-១៩

គ្រូពេទ្យចុះយកសំណាកអាជីវករផ្សារព្រែកប្រា១០២នាក់ ក្រោយតេស្ដសពស្ត្រីចាមម្នាក់ វិជ្ជមាន

បានផុស

នៅ

ភ្នំពេញ៖ គ្រូពេទ្យ ស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន បានសហការណ៍ជាមួយអាជ្ញាធរសង្កាត់ព្រែកប្រា និងអាជ្ញាធរភូមិព្រែកតាពៅ បានចុះយកសំណាកពីបងប្អូនអាជីវករលក់ដូរនៅផ្សារចាមព្រែកប្រា១០២នាក់ ក្រោយលទ្ធផលតេស្តបង្ហាញថាសពស្ត្រីលក់សាច់គោ ឈ្មោះ ម៉ីត សៃម៉ាស់ ដែលបានស្លាប់កាលពីថ្ងៃទី៧ ខែឧសភា ដោយសារជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីរាយការណ៍ពីលោក យូសុះ អាប់ឌុលឡោះ ចៅរងទី២សង្កាត់ព្រែកប្រា បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៩ ខែឧសភា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះមកពិនិត្យសំណាកបងប្អូនអាជីវករលក់ដូរក្នុងផ្សារចាមព្រែកប្រាចំនួន១០២នាក់ក្នុងនោះមានស្រី៧២នាក់ និងប្រុស៣០នាក់ចាប់តាំងពីម៉ោង១រសៀលរហូតដល់ម៉ោង៦ព្រលប់ថ្ងៃដដែល ដោយរកអ្នកវីជ្ជមានកូវីដតែម្នាក់ប៉ុណ្ណោះឈ្មោះ លី រ៉នី ភេទស្រី អាយុ៣៥ឆ្នាំ។

លោក យូសុះ អាប់ឌុលឡោះ បានបន្តថា ចំពោះការចុះមកយកសំណាកនេះគឺសុទ្ធសឹងជាបងប្អូនខ្មែរឥស្លាមដែលកំពុងលក់ដូរក្នុងផ្សារជនជាតិខ្មែរឥស្លាមស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រាខ ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយពុំទាន់បានយកសំណាកពីម៉ូយមកទិញសាច់គោជារៀងរាល់ថ្ងៃមុនពេលដែលស្ត្រីឈ្មោះ ម៉ីត សៃម៉ាស់ បានមរណៈភាពនោះទេ។

ដោយឡែកក្រុមគ្រួសាររួមនឹងកម្មករបម្រើការនៅផ្ទះសពចំនួន១៥នាក់គឺរកឃើញវីជ្ជមានកូវីដ-១៩ ចំនួន៥នាក់ ក្នុងនោះមានស្រី៣ ហើយត្រូវបានរថយន្តសង្រ្គោះដឹកយកទៅព្យាបាលកាលពីយប់ថ្ងៃទី៨ ខែឧសភា វេលាម៉ោង១០យប់ទៅហើយ។ នៅសល់១០នាក់ទៀតត្រូវធ្វើចត្តាឡីស័កក្នុងផ្ទះ។

គួររំលឹកថា កាលពីថ្ងៃទី៧ ខែឧសភា កន្លងទៅក្រុមគ្រួសារសពស្ត្រីលក់សាច់គោនៅផ្សារចាមព្រែកប្រានេះបានប្រតិកម្មនឹងគ្រូពេទ្យចុះមកយកសំណាកសព ដើម្បីច្បាស់ថាសពមានវីជ្ជមានកូវីដ-១៩ ឬទេ ប៉ុន្តែគ្រួសារបានស្តីបន្ទោសទៅគ្រូពេទ្យថាចេះតែចោទប្រកាន់។ រហូតដល់គ្រូពេទ្យបានយកសំណាកសពទៅពិនិត្យនៅប៉ាស្ទ័រនាទីក្រុងភ្នំពេញ ជាលទ្ធផលឃើញថាសព មានវីជ្ជកូវីដ-១៩ ទើបក្រុមគ្រួសារសុខចិត្តឲ្យគ្រូពេទ្យយកសពទៅបញ្ចុះនៅខេត្តកំពង់ស្ពឺតាមលក្ខណៈជំនាញរបស់គ្រូពេទ្យ។ បន្ទាប់មកបាន១ថ្ងៃគ្រូពេទ្យបានចុះមកធ្វើតេស្តក្រុមគ្រួសារសពស្ត្រីខាងលើចំនួន១៥នាក់ទើបរកឃើញ៥នាក់បន្ថែម៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ២០ នាទី មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៣ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម