Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌច្បារអំពៅ ណែនាំដល់ប្រជាការពារកុំប្រព្រឹត្តអំពើខុសច្បាប់

បានផុស

នៅ

ក្នុងពិធីសំណេះសំណាលព្រមទាំងប្រគល់អំណោយដល់កម្លាំងប្រជាការពារទាំង៥០នាក់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំដល់កម្លាំងប្រជាការពារត្រូវនាំគ្នាគោរពច្បាប់ព្រោះគ្មានអ្នកណាអាចជួយបានក្រៅពីខ្លួនឯងនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំសំណេះសំណាលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកុម្ភះ នៅសាលាខណ្ឌច្បារអំពៅ។ លោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ខ្លឹមសារនៃអង្គប្រជុំគឺមាន៤ចំណុចសំខាន់ទី១ ត្រូវគោរពវិន័យឲ្យបានមុឺងម៉ាត់ក្នុងពេលចុះបំពេញការងារ។ ទី២ ត្រូវចៀសឲ្យឆ្ងាយពីល្បែងសុីសង។ ទី៣ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងទី៤ត្រូវចេះសាមគ្គីភាពក្នុងអង្គភាពឲ្យបានល្អបំផុត។ ក្នុងនោះកម្លាំងប្រជាការពារទាំង៥០នាក់ក្នុងម្នាក់ៗទទួលបានអង្ក៣០គីឡូក្រាម និងថវិការមួយចំនួន៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម