សន្តិសុខសង្គម
ខណ្ឌច្បារអំពៅ ដាក់កម្លាំងត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ជាលទ្ធផលពុំមានបទល្មើស
កាលពីយប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ កម្លាំងគណៈបញ្ជាការឯកភាពសាលាខណ្ឌច្បារអំពៅ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអ្នកបើកបរមានជាតិស្រវឹង ជាលទ្ធផលពុំមានបទល្មើសអ្វីឡើយ។

យោងតាមប្រភពពី លោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា កិច្ចប្រតិបត្តិការនេះ ដឹកនាំដោយ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និង លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌ ក្នុងនោះក៏មានការចូលរួមពីលោកស្នងការរងនគរបាលរាជធានីភ្នំពេញមួយរូបផងដែរ។

លោកនាយករងរដ្ឋបាល បានបន្តថា គោលដៅដាក់ត្រួតពិនិត្យស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ១ មុខវត្តច្បារអំពៅ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៨ យប់ រហូតដល់ ម៉ោង ១១ យប់ ថ្ងៃដដែល ហើយជាលទ្ធផលគ្មានបទល្មើសកើតឡើងឡើយ។

លោក គុយ គឹមហ៊ាង បានបញ្ជាក់ទៀតថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យជាតិស្រវឹង នឹងបន្តធ្វើឡើងរាល់យប់ រហូតដល់មានបទបញ្ជាថ្មីពីសាលារាជធានីភ្នំពេញ៕
អត្ថបទ ៖ នរា





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


