Connect with us

កូវីដ-១៩

ខឹងព្យាបាលអ្នកជំងឺកូវីដអស់ថ្លៃពេក​ មេបក្សឥណ្ឌា វាយអ្នកគ្រប់គ្រងមន្ទីរពេទ្យ ផ្អើលគេឯង

បានផុស

នៅ

នៅក្នុងឧប្បត្តិហេតុដ៏គួរឲ្យភ្ញាក់ផ្អើល អ្នកគ្រប់គ្រងមន្ទីរពេទ្យមួយត្រូវបានវាយដំដោយមេដឹកនាំគណបក្ស BJP ក្នុងស្រុក ឈ្មោះ Prashant Sankhe នៅតំបន់ Boisar នៃរដ្ឋ Maharashtra ដោយសារតែគាត់មានកំហឹងចំពោះថ្លៃព្យាបាល។

រឿងនេះបានកើតឡើង បន្ទាប់ពីអ្នកគ្រប់គ្រង បដិសេធចុះថ្លៃវិក័យប័ត្រព្យាបាលអ្នកជំងឺកូវីដម្នាក់ដែលសរុបមានទឹកប្រាក់៨៦,០០០រូពី ស្មើនឹង ១,១៧២ដុល្លារអាមេរិក។

បច្ចុប្បន្ន បុគ្គលិកមន្ទីរពេទ្យបានទាមទារឲ្យចាប់ខ្លួនមេដឹកនាំក្នុងតំបន់រូបនេះ។ ពួកគេនិយាយថា “លោក Prashant Sankhe បានរំលោភបំពាន និងធ្វើខុសជាមួយបុគ្គលិករបស់យើង។ ទោះបីជាមានគ្រោះថ្នាក់ដល់ជីវិតរបស់យើងក៏ដោយ ប្រសិនបើយើងទាំងអស់ត្រូវបានគេធ្វើបាបដូចនេះ យើងមិនអាចបន្តការងារបានទៀតទេ។ យើងនឹងធ្វើកូដកម្ម”។

កាលពីថ្ងៃចន្ទ ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៦៦,១៦១ករណី និងការស្លាប់ថ្មី ៣,៧៥៤នាក់។

តួលេខនេះបានធ្វើឲ្យករណីឆ្លងសរុបរបស់ប្រទេសឥណ្ឌាឈានដល់ ២២.៦៦ករណី និងការស្លាប់ ២៤៦,១១៦នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Republic World

ចុចអាន៖ ៣ខែទៀត ការស្លាប់ដោយសារកូវីដនៅឥណ្ឌា នឹងឈានដល់ ១លាននាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម