កូវីដ-១៩
សពអ្នកស្លាប់ដោយសារកូវីដកាន់តែច្រើន ត្រូវបានដឹកទាំងឡានៗ យកទៅទម្លាក់ពីលើស្ពានចូលទន្លេ គង្គា
សាកសពបន្ថែមទៀតហើយ ត្រូវបានគេឃើញអណ្តែតនៅក្រោមស្ពានមួយក្បែរព្រំប្រទល់រវាងរដ្ឋ Uttar Pradesh និង Bihar។ នេះជាសោកនាដកម្មមួយដែលកំពុងកើនឡើង ចំពេលមានវិបត្តិជំងឺកូវីដ-១៩។

ក្រុមមន្រ្តីនៅរដ្ឋ Bihar បាននិយាយថា សាកសពដែលអណ្តែតមកទើរលើច្រាំងទន្លេគង្គាក្នុងទីក្រុង Buxar កាលពីម្សិលមិញគឺមានចំនួន៧១នាក់ ហើយពួកគេបានស្តីបន្ទោសទៅរដ្ឋ Uttar Pradesh ចំពោះករណីនេះ។

រូបភាពនៃសាកសពដែលគេអះអាងថា បោះចោលពីលើស្ពានដោយអ្នកបើកឡានពេទ្យ ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម ខណៈមនុស្សជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលនិងអាណិតអាសូរចំពោះជនរងគ្រោះដោយសារជំងឺកូវីដ-១៩ និងក្រុមគ្រួសាររបស់ពួកគេ។

សមាជិកសភាគណបក្ស BJP របស់រដ្ឋ Bihar ឈ្មោះ Janardhan Singh Sigriwal បានចោទប្រកាន់ថា សាកសពជនរងគ្រោះកូវីដ កំពុងត្រូវបានក្រុមអ្នកបើកឡានពេទ្យ ដឹកទាំងឡានៗយកមកទម្លាក់ចូលក្នុងទឹកទន្លេពីលើស្ពាន Jaiprabha Setu ស្ថិតនៅក្នុងស្រុក Saran នៃខេត្ត Bihar ជិតព្រំប្រទល់រដ្ឋ Uttar Pradesh។

លោក Sigriwal និយាយថា លោកបានជំរុញឲ្យរដ្ឋបាលស្រុក Saran ត្រូវធានាថា អ្នកបើកឡានពេទ្យ មិនត្រូវបោះចោលសាកសពនៅទីនោះទៀតទេ។

គួរបញ្ជាក់ថា បើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាលកាលពីថ្ងៃអង្គារបានបង្ហាញថា ប្រទេសឥណ្ឌា បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣២៩,៩៤២ករណី ដែលនាំឲ្យចំនួនសរុបកើនដល់ ២២,៩៩២,៥១៧ករណី។

ប្រទេសនេះក៏បានរាយការណ៍ពីការស្លាប់ចំនួន ៣.៨៧៦នាក់ផងដែរ កាលពីថ្ងៃអង្គារ ដោយនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៤៩,៩៩២នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ ព្រះអើយ! គ្មានឈើបូជា សាច់ញាតិជនរងគ្រោះដោយសារកូវីដ បោះសពចូលទន្លេគង្គា អណ្តែតត្រៀបត្រា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី