កូវីដ-១៩
ដើម្បីបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង រដ្ឋមួយនៅ អាមេរិក បើកទីតាំងចាក់តាមស្ថានីយ៍រថភ្លើង
រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក បានបើកកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅឯស្ថានីយ៍រថភ្លើងចំនួន ៨ កន្លែង ដែលមនុស្សអាចចាក់ថ្នាំបង្ការ ដោយមិនចាំបាច់ធ្វើការណាត់ជួប ខណៈទីតាំងទាំងនោះត្រូវបានបើកកាលពីថ្ងៃពុធ ។
នៅស្ថានីយ៍ Grand Central Station ក្នុងទីក្រុង Manhattan ដែលមានអ្នកធ្វើដំណើរជាង ២៥០,០០០ នាក់ក្នុងមួយថ្ងៃ មុនពេលមានជំងឺរាតត្បាត ប្រជាជនបានតម្រង់ជួរដើម្បីចាក់វ៉ាក់សាំងដូសទី ១ ។

ស្ត្រីអាយុ ២៣ ឆ្នាំម្នាក់បាននិយាយថា នាងបានណាត់ជួបគ្នា ដើម្បីចាក់វ៉ាក់សាំង នៅសប្តាហ៍ក្រោយ នៅឯកន្លែងផ្សេងទៀត ប៉ុន្តែបានសម្រេចចិត្តទៅស្ថានីយ៍រថភ្លើង ព្រោះនាងចង់ចាក់វ៉ាក់សាំងឲ្យបានឆាប់បំផុត ។ នាងបាននិយាយថា វាជាការងាយស្រួល ដែលអាចចាក់វ៉ាក់សាំងនៅទីតាំង ដែលនាងធ្វើដំណើរជាប្រចាំ ។
ទន្ទឹមនោះ អ្នកដែលចាក់វ៉ាក់សាំងនៅកន្លែងទាំងនេះ នឹងទទួលបានការឆ្លងកាត់ផ្លូវក្រោមដី ដោយឥតគិតថ្លៃរយៈពេល ៧ ថ្ងៃ ខណៈរដ្ឋញូវយ៉ក រំពឹងថានឹងចាក់វ៉ាក់សាំង ដល់ប្រជាជនរហូតដល់ ៣០០ នាក់ក្នុងមួយថ្ងៃ នៅតាមទីតាំងនីមួយៗ ។

ស្របពេលជាមួយគ្នានេះ មន្រ្តីរដ្ឋញូវយ៉ក និយាយថា មនុស្សប្រមាណ ៧.៨ លាននាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងពេញ ២ ដូសគិតត្រឹមថ្ងៃអង្គារ ។
អត្រានៃការចាក់វ៉ាក់សាំង នៅអាមេរិកមានចំនួន ៤៩.៤ ភាគរយ ប៉ុន្តែល្បឿននេះត្រូវបានគេនិយាយថា មានភាពយឺតយ៉ាវ ដែលជំរុញឲ្យមន្រ្តីចាត់វិធានការ ដើម្បីងាយស្រួលសម្រាប់ប្រជាជន ក្នុងការចាក់ថ្នាំបង្ការ និងផ្តល់ការលើកទឹកចិត្តបន្ថែម សម្រាប់ពួកគេដើម្បីចាក់វ៉ាក់សាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក អនុញ្ញាតឲ្យចាក់វ៉ាក់សាំង Pfizer សម្រាប់កុមារអាយុពី ១២ ទៅ ១៥ ឆ្នាំ
ចុចអាន ៖ អ្នកជំនាញ ថា ចំនួនអ្នកស្លាប់ដោយកូវីដពិតប្រាកដនៅ អាមេរិក គឺខ្ពស់ជាងតួលេខផ្លូវការជិតទ្វេដង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី