Connect with us

កូវីដ-១៩

ឯកឧត្តម គួច ចំរើន ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​ ស្តីពី​កាត់បន្ថយ​តំបន់​បិទ​ខ្ទប់​ក្នុង​ក្រុងព្រះសីហនុ​​

បានផុស

នៅ

ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការកាត់បន្ថយ​តំបន់​បិទ​ខ្ទប់ ក្នុង​ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត នាយក នាយក រង​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ​ពាក់ព័ន្ធ លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​កោត​សរសើ​រ និង​វាយតម្លៃ​ចំពោះ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ដែល​បាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ក្នុង​ការ​បំពេញ​តួនាទី ភារកិច្ច​ក្នុង​ការបិទ​ខ្ទប់​តំបន់​ក្រហម​កន្លងមក​ទទួល​បាន​លទ្ធ ផល​ផ្លែផ្កា​រហូត​ជំងឺ​កូ​វីដ​-១៩ មានការ ថយចុះ​ជា​បន្តបន្ទាប់ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ ថា គណៈបញ្ជាការ​ឯកភាព​ខេត្ត​បាន​បន្ថយ​តំបន់​បិទ​ខ្ទប់ តំបន​ក្រហម មក តំបន់​លឿងទុំ និង​តំបន់​លឿងទុំ​មក​តំបន់​លឿង​វិញ ដោយ​កំណ​ត់ទី ១.​បន្ថយ​កម្រិត​បិទ​ខ្ទប់ និង​បានបញ្ចប់​ការយក​សំណាក​នៅ​តំបន់​ក្រហម ក៏ប៉ុន្តែ​ផ្ទះ និង​កន្លែង​ស្នាក់នៅ​មួយចំនួន​នៅមាន​បញ្ហា​ប្រឈម នៅ​បន្ត​បិទ​ខ្ទប់​ទីតាំង​មួយចំនួន​។ ២.​តំបន់​លឿងទុំ បន្ត​យក​សំណាក​ដែល​នៅ​សេសសល់​ក្នុង​ទី​តា​ណង​បន្តទៀត ។ ៣.​តំបន់​លឿង​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន ក៏ប៉ុន្តែ ហាម​ការជួបជុំ​ប្រមូលផ្តុំ ការលេង​កីឡា និង​បន្ត​បិទ​បំរាម​គោចរ​នៅពេល​យប់ ដើម្បី​កាត់ផ្ដាច់​ការជួបជុំ ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។ ៤.​កន្លងមក​បញ្ហា​ប្រឈម​ដែលមាន​ការគំរាមកំហែង​ដោយសារ​ជំងឺ​កូ​វីដ​-១៩ វា​ផ្តើមចេញពី​ទីប្រជុំជន​ផ្សារ ដែលមាន​ការចម្លង​លឿន គណៈបញ្ជាការ​ឯកភាព​ខេត្ត មិនទាន់​សម្រេច​បើក​ផ្សារ​ឡើងវិញ​ទេ ប៉ុន្តែ​យើង​បាន​លើកទឹកចិត្ត​បងប្អូន​អា​ជីវករ​ ដែល​បាន​យក​សំណាក​ពីរដង​រួចហើយ អវិជ្ជមាន​កូ​វីដ​-១៩ អាច​បើក​លក់ ដូរ​នៅតាម​ផ្ទះ​រៀងខ្លួន​បាន ដោយ​គោរព​តាម​ស្តង់ដារ​ផ្សា​បណ្តោះអាសន្ន រក្សា​គម្លាត​សុវត្ថិភាព​រវាង​អ្នកលក់ និង​អ្នក ទិញ និង​សរសេរ​តារាង​តម្លៃ​។

រដ្ឋបាលខេត្ត​បាន​លើកទឹកចិត្ត​ការផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​ធនាគារ យើង​បានឱ្យ​មន្ត្រី​ធនាគារជាតិ បង្កើត​អា​ខោ​ន​របស់​បងប្អូន​អាជីវករ​បាន​ជាង ២.០០០​នាក់​រួចហើយ តែ​អតិថិជន​មិនទាន់មាន​គ្រប់គ្រាន់​ក្នុង​ការផ្ទេរ​សាច់ប្រាក់ យើង​ក៏​បន្ត​លើកទឹកចិត្ត​ប្រជា ពលរដ្ឋ​ឱ្យប្រើ​ប្រាស់​ប្រព​ន្ធ័​ផ្ទេរ​សាច់ប្រាក់​តាម​ប្រពន្ធ​ធនាគារ ដើម្បី​រួមគ្នា​កាត់ បន្ថយ​ហា​នី​ភ័យ​ពី​សាច់ប្រាក់​ដោយផ្ទាល់ ដែលជា​ប្រភព​ចម្លង​មេរោគ​កូ​វីដ​-១៩ ។ ចំពោះមុខ​រដ្ឋបាលខេត្ត​តម្រូវឱ្យ​អាជីវករ​ត្រូវមាន​គណនេយ្យ​ធនា​គាត ដើម្បី​ទូ ទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ធនាគារ តែ​អ្វី​ជាការ​ពិបាក​ប្រជាពលរដ្ឋ​របស់​យើង​មិនទាន់មាន​គណនេយ្យ​ផ្ទេរ​សាច់ប្រាក់ ។

ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​នៅ​តាម​ព្រំប្រទល់​តំបន់​ប៉ុស្តិ​ត្រួតពិនិត្យ​សុខភាព​ ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ជា​លក្ខណ​ឯកជន ដោយ​ក្នុង​រថយន្ត​និ​មួយៗ​ត្រូវ​មាន​គ្នា​ចំនួន ៤​នាក់ ដោយ ឡែក​រថយន្ត​សាធារណៈ​ត្រូវ​កាត់បន្ថយ​ចំនួន​មនុស្ស​ពាក់កណ្ដាល ត្រូវ​ពាក់​ម៉ាស រក្សា​គម្លាត​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ ។

ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ក្រុងព្រះសីហនុ ក៏ដូចជា​អ្នកធ្វើដំណើរ​ឆ្លង​កាត់ម​ក​កាន់​ក្រុងព្រះសីហនុ​ត្រូវគោរព​នូវ​វិធានការ​សុខាភិបាល និង​ការណែនាំ ៣.​ការពារ និង​៣.​កុំ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ខ្លួន​យើង ក្រុមគ្រួសារ​យើង នឹង​សង្គមជាតិ​យើង ចៀស​ផុតពី​ការឆ្លង រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​របស់​កង​កម្លា​ង​ប្រដាប់​ប្រដាប់អាវុធ ដែល​កំពុង​បំពេញភារកិច្ច​នៅតាម​គោលដៅ​នៅក្នុង​មូលដ្ឋាន ។ ព្រមទាំង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកដំណើរ​មក ពី​ខាងក្រៅ​បើ​មាន​បញ្ហា​សុខភាព​មិន​ប្រក្រ​តី សូម​ប្រញាប់ប្រញាល់​ទៅយក​សំណាក់​នៅ​វេទិកា៧​មករា មាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដែល​រដ្ឋបាលខេត្ត បានរៀបចំ​ទទួល​ប្រជាពលរដ្ឋ​មក​យក​សំណាក​គ្រប់ពេល​ម៉ោង​ធ្វើការ​ទាំង​ថ្ងៃ​ឈប់សម្រាក៕

អត្ថបទ៖ កោះពស់

សូមចុចអាន៖ ​មេបញ្ជាការតំបន់សឹករងឧត្តរមានជ័យ បន្តចាត់តាំងកម្លាំងដឹកពលរដ្ឋត្រឡប់ពីថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ វិនាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម