Connect with us

កូវីដ-១៩

ទោះ​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ហើយ​មែន តែ​ហាម​ដាច់​ខាត អ្នក​មិន​គួរ​ទៅ​ឬ​ធ្វើ​សកម្មភាព​ទាំង​នេះ

បានផុស

នៅ

យោង​តាម​អ្នក​ជំនាញ​ផ្នែក​សុខភាព​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ ( CDC ) បាន​បញ្ជាក់​ថា មាន​រឿង​មួយ​សម្រាប់​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​រួច មិន​គួរ​ធ្វើ​ឬ​ធ្វើ​ដំណើរ​ទៅ ​បើ​ទោះ​បី​​ប្រទេស​កំពុង​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ក៏​ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លែង​ទាំង​នោះ​រួមមាន​ ការ​ចូលរួម​​ប្រជុំ​ធំៗ ការ​ជួបជុំ​គ្នា​ដែល​មក​​​ពី​គ្រួសារ​ជា​ច្រើន​នៅ​ក្នុង​កន្លែង​ឯកជន​ឬ​ទី​សាធារណៈ​ ហើយ​ច្រើន​តែ​ជា​ព្រឹត្តិការណ៍​​មាន​ភ្ញៀវ​និង​ការ​អញ្ជើញ​​គ្នា។ ​ព្រឹត្តិការណ៍​នានា​ដូចជា​សន្និសីទ​ ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ ព្រឹត្តិការណ៍​កីឡា ​មហោស្រព​ ការ​ប្រគំ​តន្ត្រី ​ឬ​ពិធី​មង្គលការ​និង​ពិធី​ជប់លៀង​ធំៗ​ផ្សេង​ទៀត ។

ដោយសារ​តែ​បែបនេះ ​ទើប CDC បាន​ប្រឆាំង​នឹង​ការ​ជួបជុំ​មាន​មនុស្ស​ច្រើន​កកកុញ ​ដែលជាបញ្ហាកំពុង​ប្រឈមជាមួយ​ករណី​ជំងឺកូវីដ ១៩​ ដោយ​ការ​កើន​ឡើង​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​និង​ស្លាប់​​ច្រើន​នៅ​ទូទាំង​សហរដ្ឋអាមេរិក ។

ដើម្បី​កាត់បន្ថយ​ឱកាស​នៃ​​ជំងឺ​រាតត្បាត​នេះ​ CDC បាន​ផ្ដល់​អនុសាសន៍​ថា ​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​គ្រប់​ដូស ​មិន​ត្រូវ​ប្រមូល​ផ្ដុំ​ជាមួយ​មនុស្ស​ដែល​មិនមែន​ជា​គ្រួសារ​យើង​ទេ។ ការ​ចូលរួម​ព្រឹត្តិការណ៍​និង​ការ​ជួបជុំ​នានា​ សុទ្ធតែ​បង្កើន​ហានិភ័យ​ក្នុង​ការ​ឆ្លង​និង​ដូច​ចែកចាយ​កូវីដ​ដោយ​មិន​ដឹង​ខ្លួន។

យល់​ល្អ​គួរ​ស្នាក់​នៅ​ផ្ទះ​ ដើម្បី​ការពារ​ខ្លួន​និង​អ្នក​ដទៃ​ពី​មេរោគ​នេះ​ ជាពិសេស​ត្រូវ​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទាន់​មានក្នុងប្រទេស ​និង​ត្រូវចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ជានិច្ច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖eatthis

ចុចអាន៖ទម្លាប់​សាមញ្ញ​ៗ​មែន​ពិត តែ​ដូច​នាំ​ជំងឺ​ចូល​ក្នុង​ខ្លួន​ទាំង​មិន​ដឹង អំឡុង​កូវីដ

ចុចអាន៖តាមពិត WHO ប្រកាសអាសន្នពីជំងឺកូវីដ ១៩ តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម