កូវីដ-១៩
តាមពិត WHO ប្រកាសអាសន្នពីជំងឺកូវីដ ១៩ តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ
ចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាត្រូវបានប្រកាសថាជា “រោគរាតត្បាតជាសកល” អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ខ្លួនបានប្រកាសអាសន្នពីរោគរាតត្បាតនេះក្នុងកម្រិតខ្ពស់បំផុតដើម្បីជំរុញសកម្មភាពគ្រប់ប្រទេសទាំងអស់នៅដើមឆ្នាំ ២០២០ ។

នៅពេលត្រូវបានគេសួរនៅឯសន្និសីទកាសែតថាតើអង្គការនេះគួរតែប្រើពាក្យ “រោគរាតត្បាត” ឆាប់ៗនេះដែរឬក៏យ៉ាងណា លោកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក (WHO) ស្ដីពីជំងឺកូវីដ ១៩ បាននិយាយថា WHO បានប្រកាសអាសន្នផ្នែកសុខភាពសាធារណអន្តរជាតិតាំងតែពីថ្ងៃទី ៣០ ខែមករា ឆ្នាំមុន មកម្ល៉េះ ។
នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ អង្គការសុខភាពពិភពលោកបានប្រកាសពីការផ្ទុះជំងឺនេះ ដែលក្រោយមកត្រូវបានគេដាក់ឈ្មោះថា ជំងឺកូវីដ ១៩ ជាភាពអាសន្នផ្នែកសុខភាពសាធារណអន្តរជាតិ បន្ទាប់ពីការពិភាក្សារយៈពេល ២ ថ្ងៃដោយក្រុមអ្នកជំនាញអន្តរជាតិ ។

លោក Michael Ryan នាយកប្រតិបត្តិនៃកម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសន្និសីទកាសែតនោះថា កម្រិតនៃការប្រកាសអាសន្ននេះអាចធ្វើទៅបានខ្ពស់បំផុតក្រោមកិច្ចព្រមព្រៀងរួមរវាងរដ្ឋជាសមាជិកអង្គការសុខភាពពិភពលោក ។
លោកបានបន្ថែមទៀតថា មានកិច្ចព្រមព្រៀងស្របច្បាប់រវាងសមាជិកអង្គការសុខភាពពិភពលោកចំនួន ១៩៤ ប្រទេសដែលបានព្រមព្រៀងគ្នាក្នុងឆ្នាំ ២០០៥ ដែលពួកគេបានរួមគ្នា និងព្រមព្រៀងគ្នាអំពីអ្វីដែលនឹងបង្ហាញពីការប្រុងប្រយ័ត្នខ្ពស់បំផុតសម្រាប់ស្ថានភាពសុខភាពសាធារណៈសកលលោក ។

លោកបាននិយាយថា “នេះគឺជាកិច្ចព្រមព្រៀងរវាងរដ្ឋជាសមាជិកទាំងអស់នៅលើភពផែនដីដែលបានព្រមព្រៀងគ្នានៅក្នុងច្បាប់ថា នេះនឹងតំណាងឲ្យមានសកម្មភាពសមូហភាពក្នុងការឆ្លើយតបចំពោះការទប់ស្កាត់រោគរាតត្បាត” ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៦៣,១៦២,០៩៤ ករណី និងមានអ្នកស្លាប់ចំនួន ៣,៣៨៣,០០៥ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១៤១,៤៥៨,៨៤៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


