Connect with us

កូវីដ-១៩

រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ម្នាក់ និង​៨​នាក់ទៀត​កំពុង​តាម​ដាន​បន្ត

បានផុស

នៅ

អ្នក​ធ្វើ​ដំណើរ​ទៅ​ខេត្តរតនគិរីម្នាក់ បាន​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ​១៩ ដោយ​ឧបករណ៍​រហ័ស​ និង​មាន​មនុស្ស​៨​នាក់​ទៀតតេស្តអវិជ្ជមានលើក​ទី​១ បាន​និង​កំពុង​ដាក់ធ្វល​ចត្តាឡីស័កបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដ្ឋបាល​ខេត្ត​រតនគិរី បាន​ប្រកាស​ព័ត៌មាន ករណី​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ចំនួន​០១​នាក់ នា​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ សូម​ជម្រាប​ជូន​ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់​នៅ​ក្នុង​ខេត្ត​រតនគិរី ឲ្យ​បាន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២១ ក្រុមការងារ​ឆ្លើយតប​បន្ទាន់ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​រតនគិរី តាមរយៈ​លទ្ធផល​វិភាគ​រក​ជំងឺ​កូ​វីដ​១៩ ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​០១​នាក់ មានឈ្មោះ នាង ម៉ាត់ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជនជាតិខ្មែរ ប្រជាពលរដ្ឋ​ដែលមាន​ទីលំនៅ​អចិន្ត្រៃយ៍ ស្ថិតនៅ​ក្នុងភូមិ​ជ្រៀក ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ ខេត្តរតនគិរី​។​

​ដោយ​បានធ្វើដំណើរ​ទៅ​ទទួលយក​ថ្នាំ​ព្យាបាល​ជំងឺ​បេះដូង នៅ​គ្លីនិក​ឯកជន​ឈ្មោះ​កែប ចិន ស្ថិតនៅ​ព្រែក​ក្តាម នៅ​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២១​រួចហើយ ត្រឡប់មក​សម្រាក​នៅផ្ទះ​របស់គាត់ មួយកន្លែង​ផ្សេងទៀត ស្ថិត​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ លុះដល់​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២១​បុគ្គល​រូប​នេះ បាន​ចេញ​ដំណើរ​ពី​ផ្ទះ​របស់គាត់ នៅ​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​លំនៅឋាន​នៅ​ភូមិ​ជ្រៀក ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ ខេត្តរតនគិរី​វិញ​។

តាម​មធ្យោបាយ​រថយន្តឈ្នួល​ដែល​បើកបរ​ដោយ​ឈ្មោះ ស វុទ្ធី ហៅ​កុយ​ បានធ្វើ​ដំណើរ​រហូត​មក​ឈប់សម្រាក​ទទួលទាន​អាហារ នៅ​អាហារដ្ឋាន​ម្តុំ​ខាង​ស្តាំ​ដៃ​រង្វង់​មូល​ប្រ​ធាតុ ស្រប​ផ្លូវជាតិ​លេខ​៨ នៃ​ខេត្ត​ត្បូងឃ្មុំ ប្រហែល​ម៉ោង​១០​និង​៣០​នាទី​ព្រឹក រួចហើយ​បន្តដំណើរ​មកដល់​ទីប្រជុំ​ជន​អូរ​ពងមាន់ ក៏បាន​ឈប់​ទិញ​កាហ្វេ​នៅ​អាហារ​ដ្ឋា​ន​អូរ​ពងមាន់​២ ខេត្តស្ទឹងត្រែង រួច​ក៏​បន្តដំណើរ​មកដល់​ព្រំប្រទល់​ខេត្តរតនគិរី​-​ខេត្តស្ទឹងត្រែង ​នៅ​ចំណុច​ស្ពាន​ស្រែ​ពក ក្នុង​ឃុំ​ស្រែ​អង្ក្រង ស្រុក​កូន​មុំ ខេត្តរតនគិរី នៅវេលា​ម៉ោង​២​និង​០០​នាទី​រសៀល​ថ្ងៃ​ដដែល​។ ត្រូវបាន​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅ​ទីនោះ យក​វត្ថុ​សំណាក​ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​ ចំនួន​០១​នាក់ ឈ្មោះ នាង ម៉ាត់ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជនជាតិខ្មែរ​។​

​អ្នករួមដំណើរ​នៅក្នុង​រថយន្តឈ្នួល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​ខាងលើ សរុប​ចំនួន​៨​នាក់ ក៏​ត្រូវ​បាន​យក​វត្ថុ​សំណាក​ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស ជា​លទ្ធផល​អវិជ្ជមាន​។ បច្ចុប្បន្ន អ្នក​វិជ្ជ​មាន រួម​ជាមួយ​អ្នកដំណើរ​ពាក់ព័ន្ធ​ត្រូវបាន​យកទៅ​ព្យាបាល​និង​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​ត្រពាំង​ក្រហម ស្ថិតនៅ​ក្នុង​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ខេត្ត​រតនគិរី​។ ពាក់ព័ន្ធ​ករណី​ខាងលើនេះ រដ្ឋបាលខេត្ត​រតនគិរី សូម​ជម្រាប​ជូន​សាធារណជន ដែល​មាន​ការ​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ប្រយោល ជាមួយនិ​ង​អ្នក​វិជ្ជា​មាន​ជំងឺ​កូ​វីដ​១៩​ខាងលើ សូម​តាមដាន​សុខភាព​របស់​ខ្លួន​ជាប្រចាំ ក្នុងករណី​សង្ស័យ សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ​នៅ​ជិត​បំផុត ដើម្បី​អនុវត្ត​តាម​វិធាន​សុខាភិបាល​​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន

សូមចុចអាន៖ ទោះ​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ហើយ​មែន តែ​ហាម​ដាច់​ខាត អ្នក​មិន​គួរ​ទៅ​ឬ​ធ្វើ​សកម្មភាព​ទាំង​នេះ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥៦ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម