Connect with us

កូវីដ-១៩

រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ​ថ្មី​ចំនួន​២៤​នាក់​បន្ថែម​ទៀត​ ជា​អាជីវករ​លក់ដូរ​មុខ​រោងចក្រ​H7

បានផុស

នៅ

រកឃើញ​អាជីវករ​លក់ដូរ​ នៅ​មុខ​រោងចក្រ​H7 ចំនួន​២៤​នាក់​បន្ថែម​ទៀត​ ក្រោយកម្មករ​នៅ​រោង​ចក្រ​នោះមាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​ក្រុមគ្រូពេទ្យ​ជំនាញ​បាន​ចុះ​យក​សំណាក​ពី​បងប្អូន​កម្មករ​កម្មការិនី​រោងចក្រ​H7 ដែល​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ ជា​លទ្ធផល​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​សរុប​ចំនួន​២១៥​នាក់ ក្នុងចំណោម​កម្មករ​ស​រុ​ប​១៨៥៧ នាក់​។

លុះ​មកដល់​ថ្ងៃទី​​២៤ ខែ​ឆ្នាំ​ដដែល ក្រុមគ្រូពេទ្យ​ក៏​បន្ត​ចុះ​យក​សំណាក​ពី​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ ​ដែល​លក់ដូរ​មុខ​រោងចក្រ​ខាង​លើ ជា​លទ្ធផល​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​២៤​នាក់​បន្ថែម​ទៀត បើ​គិត​ត្រឹម​ម៉ោង​២​និង​៣០​នាទី​រសៀល​នេះ​៕

អត្ថបទ៖ សុខា

សូមចុចអាន៖ ​សាច់ញាតិសពលោកតាអាយុ៩៨ឆ្នាំដែលស្លាប់ដោយជំងឺកូវីដស្នើសុំធាតុលោកតាដើម្បីយកទៅធ្វើបុណ្

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម