កូវីដ-១៩
ខេត្តកំពង់ស្ពឺមានអ្នកស្លាប់ដោយសារជំងឺកូវីដ កើនឡើងដល់១២នាក់ហើយ
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១នេះ ខេត្ត កំពង់ស្ពឺ មានអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ‑១៩កើនឡើងដល់១២នាក់ហើយក្នុងចំណោម អ្នកជំងឺសរុបចំនួន៦៥៤នាក់។

បើតាមរបាយការណ៍ដដែល បានបន្តទៀតថាគិតត្រឹមព្រឹកថ្ងៃទី២៩ខែឧសភានេះខេត្តកំពង់ស្ពឺមាន អ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៥៤នាក់ កំពុងសម្រាកព្យាបាលចំនួន ៤៦១នាក់ ស្លាប់ចំនួន ១២នាក់ និងផ្ទេរទៅព្យាបាលនៅភ្នំពេញ ចំនួន ០៧នាក់។
ក្នុងរយៈពេល៧ថ្ងៃចុងក្រោយនេះអត្រាឆ្លងជំងឺកូវីដ‑១៩នៅកម្ពុជា បានហក់ខ្ពស់ឡើងវិញចាប់ពីខ្ទង់ជិត៥០០នាក់ រហូតដល់ជាង៦០០នាក់ក្នុង១ថ្ងៃៗ ខណៈកាលពី១សប្តាហ៍មុន មានអ្នកឆ្លងត្រឹមតែជាង៣០០នាក់ទៅ៤០០នាក់ប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ‑១៩នេះ ភាគច្រើនឆ្លងទៅលើកម្មករកម្មការិនីរោងចក្រ និងពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។
នៅតាមបណ្តាខេត្តមួយចំនួនមានកម្មករកម្មការិនីរោងចក្រ បានឆ្លងជាបន្តបន្ទាប់ដូចជានៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ស្វាយរៀង តាកែវ កំពង់ស្ពឺ ព្រះសីហនុ និងខេត្តកណ្តាលជាដើម បូករួមទាំងពលករធ្វើដំណើរមកពីប្រទេសថៃ។ ចំណែកខេត្តនៅជាប់ព្រំដែនកម្ពុជាថៃវិញរួមមានខេត្តបាត់ដំបង បន្ទាយមានជ័យនិងឧត្តរមានជ័យ មានពលករមកពីប្រទេសថៃឆ្លងច្រើន រួមទាំងអ្នកធ្វើដំណើរពីតំបន់ដែលមានហានិភ័យខ្ពស់ផងដែរដូចជារាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។
គួរបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ ១៩សរុបចំនួន២៨២៣៧នាក់ អ្នកជាសះស្បើយចំនួន២០៩០០នាក់និងអ្នកស្លាប់ចំនួន១៩៦នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


