កូវីដ-១៩
ខេត្តព្រៃវែង រកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ស្លាប់ម្នាក់ និងបិទផ្សារនៅក្រុងព្រៃវែងមួយកន្លែង
ថ្ងៃនេះខេត្តព្រៃវែងរកឃើញអ្នកមានវិជ្ជមានកូវីដចំនួន ១០ នាក់ក្នុងនោះស្លាប់ ម្នាក់និងបិទផ្សារនៅក្រុងព្រៃវែងមួយកន្លែង ដែលមានរាយនាមដូចខាងក្រោម ៖
១-ឡេង វាសនា ភេទ ប្រុស អាយុ 28 ឆ្នាំ ទីលំនៅ ភូមិលេខ8 សង្កាត់ កំពង់លាវ ក្រុងព្រៃវែង ( ជាងមាសនៅផ្សារក្រុងព្រៃវែង ) គាត់មានរោគសញ្ញាក្តៅខ្លួន បានមកពិនិត្យនិងយកសំណាកពិនិត្យនៅថ្ងៃទី 29/5/2021 យកលើកទី១ លទ្ធផល Rapid test វិជ្ជមានកូវីដ ១៩ បានដាក់ឱ្យសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ។

២- ឈ្មោះ ប៊ុត សាវី ភេទ ប្រុស អាយុ ៤២ឆ្នាំ នៅភូមិ ឧត្តុង្គឃុំ ព្រែកក្របៅ ស្រុក ពាមពរ ខេត្តព្រៃវែង បានយកសំណាកនៅ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១នេះ យកលើកទី១ លទ្ធផល Rapid Test វិជ្ជមាន កូវីដ១៩។ (គាត់បានបះពាល់ផ្ទាល់ឈ្មោះ ប៉ិច សៀងហៃ មានអាការៈក្តៅខ្លួន) បានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកពាមជរ។
៣- ឈ្មោះ សុខ សឿន ភេទ ប្រុស អាយុ ៥៦ឆ្នាំ នៅភូមិ ឧត្តុង្គឃុំ ព្រែកក្របៅ ស្រុក ពាមពរ ខេត្តព្រៃវែង បានយកសំណាកនៅ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ យកលើកទី១ លទ្ធផល Rapid Test វិជ្ជមាន កូវីដ១៩។ (គាត់បានបះពាល់ផ្ទាល់ឈ្មោះ វ៉ង់ រ៉ង មានអាការៈក្តៅខ្លួន) បានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកពាមជរ។
៤-ឈ្មោះ វ៉ាន់ វីត ភេទ ប្រុស អាយុ ១៦ឆ្នាំ នៅភូមិ ឧត្តុង្គឃុំ ព្រែកក្របៅ ស្រុក ពាមពរ ខេត្តព្រៃវែង បានយកសំណាកនៅ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ យកលើកទី១លទ្ធផល Rapid Test វិជ្ជមាន កូវីដ19។ (គាត់បានបះពាល់ផ្ទាល់ឈ្មោះ ប៉ិច សៀងហៃ មានអាការៈក្តៅខ្លួន) បានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកពាមជរ។
៥- ស៊ឹម និមល ភេទ ស្រី អាយុ 38 ឆ្នាំ រស់នៅភូមិ ជីពុត ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បានយកសំណាកពិនិត្យថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១លទ្ធផល Rapid test វិជ្ជមានកូវីដ១៩ បានដាក់ឱ្យសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះស្តេច ។
៦- ឃ្លោក ចិន្តា ភេទ ស្រី អាយុ 43 ឆ្នាំ រស់នៅភូមិជម្រៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្ត ព្រៃវែង
បានយកសំណាកពិនិត្យថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ លទ្ធផល Rapid test វិជ្ជមានកូវីដ ១៩ បានដាក់ឱ្យសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះស្តេច ។
៧- សេត សឿង ភេទ ស្រី អាយុ 38 ឆ្នាំ រស់នៅភូមិជម្រៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្ត ព្រៃវែងបានយកសំណាកពិនិត្យថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១លទ្ធផល Rapid test វិជ្ជមានកូវីដ 19 បានដាក់ឱ្យសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះស្តេច ។
៨- ឆន ចាន់រី ភេទ ស្រី អាយុ 35 ឆ្នាំ រស់នៅភូមិជីពុត ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែងបានយកសំណាកពិនិត្យថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១លទ្ធផល Rapid test វិជ្ជមានកូវីដ១៩ បានដាក់ឱ្យសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះស្តេច ។
៩- ឈ្មោះ អ៊ីម រតនា ភេទ ស្រី អាយុ 34 ឆ្នាំ រស់នៅភូមិក្រចាបទី 3 ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែងបានប៉ះពាល់ផ្ទាល់ជាមួយម្តាយបង្កើតមានជម្ងឺកូវីដបានស្លាប់ និងបានយកសំណាកពិនិត្យថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ យកលើកទី១ លទ្ធផល Rapid test វិជ្ជមានកូវីដ 19 បានដាក់ឱ្យសំរាកព្យាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
១០- អ្នកជម្ងឺឈ្មោះ ឡាញ់ យឹម ភេទស្រី អាយុ 69 ឆ្នាំ រស់នៅភូមិក្រចាបទី 3 ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែងបានចូលមកមន្ទីរពេទ្យខេត្តដោយមានរោគសញ្ញា ក្តៅ ក្អក ហត់ដង្ហក់ ហើយបានស្លាប់ភ្លាមៗ និងបានយកសំណាកពិនិត្យបន្ទាន់នៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១លទ្ធផល Rapid test វិជ្ជមានកូវីដ ១៩ បានរៀបចំទុកដាក់សពតាមបច្ចេកទេសសុខាភិបាល និងបានរាយការណ៍ជូនគណ:កម្មការបូជាសពរួចរាល់ ។
អត្ថបទ៖ សៅគ្រី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


