Connect with us

កូវីដ-១៩

មន្ត្រីសន្តិសុខស្ថានទូតអាមេរិក វិជ្ជមានកូវីដ-១៩ ក្រោយចាក់វ៉ាក់សាំង Pfizer ដូសទី២

បានផុស

នៅ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសលើទំព័រហ្វេសបុកផ្លូវការនៅ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះថា មន្ត្រីសន្តិសុខ របស់ស្ថានទូតអាមេរិក ម្នាក់ វិជ្ជមាន កូវីដ១៩

អនុគណៈកម្មការ បានបញ្ជាក់ថា មន្ត្រីសន្តិសុខរូបនោះបានចាក់វ៉ាក់សាំង Pfizer ដូសទី២ រួចរាល់បានជាង ២ សប្ដាហ៍។

ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៨៦នាក់ ខណៈអ្នកជំងឺចំនួន ៧៨១នាក់ជាសះស្បើយ។

ក្នុងរយៈពេល ៣០ថ្ងៃមកនេះ ថ្ងៃនេះគឺជាថ្ងៃដែលរកឃើញអ្នកឆ្លងថ្មីច្រើនបំផុតក្នុងរយពេល ២៤ ម៉ោង។

គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៣,០៧៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៥,៥៤៤នាក់ និងស្លាប់សរុបចំនួន ២៤២នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម