Connect with us

កូវីដ-១៩

២៤ ម៉ោង​នេះ ព្រៃវែង រកឃើញ អ្នក​ឆ្លង​កូវីដ-១៩ ចំនួន​ ៥៥​បន្ថែម​ទៀត

បានផុស

នៅ

អាជ្ញាធរ​ខេត្តព្រៃវែង​បានប្រកាស​រកឃើញករណី​ឆ្លង​ ៥៥ នាក់ទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ អ្នកឆ្លង​ថ្មី​មានពាក់ព័ន្ធ​នៅ​ក្រុង​និង​ស្រុកចំនួន១០ ក្នុងខេត្ត​ព្រៃវែង។ បើ​តាម​របាយការណ៍​​របស់​​អាជ្ញាធរខេត្ត ស្រុក​ព្រះស្តេចមានតួលេខ​អ្នក​ឆ្លងខ្ពស់​រហូតដល់ ២៩ នាក់។

១- ក្រុងព្រៃវែង ចំនួន៣នាក់
២- ស្រុកព្រះស្ដេច ចំនួន២៩នាក់
៣-ស្រុកបាភ្នំ ចំនួន១០នាក់
៤- ស្រុកពោធិ៍រៀង ចំនួន១នាក់
៥- ស្រុកស្វាយអន្ទរ ចំនួន៣នាក់
៦- ស្រុកមេសាង ចំនួន២នាក់
៧- ស្រុកពាមរក៍ ចំនួន៣នាក់
៨- ស្រុកពាមជរ ចំនួន២នាក់
៩- ស្រុកកំពង់ត្របែក ចំនួន១នាក់
១០- ស្រុកកំចាយមារ ចំនួន១នាក់

អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៥៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ជាថ្មីម្តងទៀត អាជ្ញាធរ​បាន​អំពាវនាវ​ ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល​១៤​ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក។

គិត​ត្រឹមថ្ងៃ ០៤ មិថុនា ២០២១ នេះ ខេត្តព្រៃវែង​បាន​តួលេខ​អ្នក​ឆ្លងកូវីដ​​សរុបកើន​ឡើង​ដល់ ៦១៣ នាក់ អ្នក​ជាសះស្បើយ ២៥៣ នាក់ និង​ស្លាប់ ៦ នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម