Connect with us

កូវីដ-១៩

បិទ​គ្លីនិក​ឯកជន​មួយ នៅស្រុកអន្លង់វែង បន្ទាប់ពីពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩​

បានផុស

នៅ

នៅវេលា​ម៉ោង​២២និង៣០​នាទី ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ លោក ថន កុត អភិបាលរង​ស្រុក​អន្លង់វែង បានដឹកនាំកម្លាំងចម្រុះ ចុះ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ករណី​អ្នកមាន​វិជ្ជមាន​កូ​វីដ​១៩ ដែល​ពាក់​ជាព័ន្ធជាមួយឈ្មោះ សាន់ ស៊ុត ភេទ​ប្រុស អាយុ​៥៣ នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ​ និងបិទទីតាំងគ្លីនិចឯកជនមួយកន្លែងឈ្មោះ ខន សុផន ស្ថិតនៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ក្រោយពាក់ព័ន្ធជាមួយអ្នគជំងឺកូវី-១៩ ដែលទៅទទួល​សេវា​ព្យាបាល​នៅទីនោះ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ​:​ការសាកសួរ​អ្នកមាន​វិជ្ជមាន​កូ​វីដ-១៩​ គាត់​បាន​បញ្ជាក់ថា គាត់​មិន​ដែរ​បានធ្វើ​ដំណើរ​ទៅ ណា​នោះទេ គឺ​គាត់​នៅផ្ទះ​សម្រាក​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​នៅផ្ទះ។ លុះដល់​ថ្ងៃទី​១០​ ខែមិថុនា​ ឆ្នាំ​២០២១ គាត់​បានមក​ជួស​ឈាម​ និង​ពិនិត្យ​ជំងឺ​នៅ​គ្លីនិក​ឯកជន​ឈ្មោះ ខន សុផន ស្ថិតនៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ពេល​ជួស​ឈាម​និង​ពិនិត្យ​ជំងឺ​រួច ដោយមាន​សុខភាព​ធម្មតា​គាត់​ក៏បាន​ត្រឡប់ទៅផ្ទះ​វិញ ។​

នៅ​ថ្ងៃ​ទៅ​១៣ ខែមិថុនា​ ឆ្នាំ២០២១ វេលា​ម៉ោង​១៣និង៤០​នាទី គាត់​បានមក​ជួស​ឈាម និងពិនិត្យ​ជំងឺ​ម្ដងទៀត​នៅ​កន្លែង​ដដែល តែ​ដោយ​គាត់​មាន​អាការៈធ្ងន់ធ្ងរ ​ក្រុមគ្រូពេទ្យ​នៅ​គ្លីនិក​ បាន​បញ្ជូន​គាត់​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ក្រោយពី​តាមដាន​ជំងឺ​របស់គាត់​រួច ​នៅវេលា​ម៉ោង​២០និង៤០​នាទី ក្រុមគ្រូពេទ្យ​បានធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​១៩​។​

តាម​ការស្រាវជ្រាវ​អ្នក​ដែរ​ប៉ះពាល់​ជាមួយ​អ្នក​​វិជ្ជមាន​កូ​វីដ​១៩​មាន​ចំនួន​១០​នាក់​នៅក្នុង​ទីតាំង​គ្លីនិក​ឯកជន រួមមាន ទី​១៖​ឈ្មោះ ខន សុ​ផន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​គ្រូពេទ្យ​) រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង។ ទី​២៖​ឈ្មោះ តាំ កញ្ញា ត្រូវជា​ប្រពន្ធ អាយុ​២៥​ឆ្នាំ។ ទី​៣៖​ឈ្មោះ ផេង តាំ​វិសាល ភេទ​ប្រុស អាយុ​៣​ឆ្នាំ ត្រូ​ជា​កូន​។ ទី​៤៖​ឈ្មោះ វើ​យ វ​ឍ្ឍ​នា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ត្រូវជា​ប្អូន។ ទី​៥៖​ឈ្មោះ អន ស៊ីពេជ្រ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ត្រូវជា​ប្អូន។ ទី​៦៖ ឈ្មោះ អ៊ីម សុខ​ឡេង ភេទ​ស្រី អាយុ​២៦​ឆ្នាំ ត្រូវជា​ប្អូន។ ទី​៧៖ ឈ្មោះ ឡុង សុខ​លីន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ត្រូ​វជា​ប្អូន​ (​អ្នក​ទាំង​៧​រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​)។ ទី​៨៖ ឈ្មោះ តាន់ ភឿ​ក ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង ស្រុង​អន្លង់វែង។ ទី​៩៖​ឈ្មោះ នួន សន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ អ្នក​មើលថែ​នាក់​ជំងឺ រស់នៅ​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​អន្លង់​វែង។ ទី​១០៖ ឈ្មោះ នួន ឈួន ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​អន្លង់វែង​។​

ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​រួចមក​ ក្រុមការងារ​បានសម្រេច​បិទ​ទីតាំង​គ្លីនិក ចំណែកអ្នកពាក់ព័ន្ធ​ទាំង​អស់​តម្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​នៅ​ទីតាំងនោះតែម្ដង៕​

អត្ថបទ ៖​ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម២ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ៥ ម៉ោង មុន

រាជធានី​ភ្នំពេញ​ជាប់​ចំណាត់​ថ្នាក់​លេខ​២ លើ​ពិភពលោក ជា​ទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​ពេលរាត្រី

សន្តិសុខសង្គម៥ ម៉ោង មុន

ពលរដ្ឋស្នេីលោក​អធិការ​ស្រុកបង្ក្រាប​ទីតាំងល្បែង​អនឡាញ ដែល​កំពុង​ដំណេីរការ​នៅ​ស្រុក​បាទី

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម១៤ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម