ជីវិតកម្សាន្ដ
ជាលើកដំបូង មហាជនបានឃើញមុខមាត់ពិត របស់កូនស្រី នាងសាន់ឆាយ
ចាប់តាំងពីការលាចាកលោករបស់តារាសម្ដែងតៃវ៉ាន់ អ្នកនាង Barbie Hsu ដែលដើរតួនាង«សាន់ឆាយ» អ្នកគាំទ្រ ជាលើកដំបូង ទើបតែបានឃើញមុខកូនស្រីបង្កើតរបស់នាងគឺ Wang Hsi-Yueh វ័យទើបតែ១១ឆ្នាំប៉ុណ្ណោះ។ រូបភាពដ៏កម្រនេះត្រូវគេប្រទះឃើញ ពេលនាងដើរទិញឥវ៉ាន់ជាមួយម្តាយចុង នាង Mandy Ma ដែលជាអ្នកមានឥទ្ធិពលចិន ក្នុងទីក្រុងប៉េកាំង ។

កាលពីថ្ងៃទី ២២ ខែមេសាកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយចិន 163.com បានចែករំលែករូបថតដែលថតបាន ដោយអ្នកឈរទស្សនាបានបង្ហាញពីភរិយាថ្មីថ្មោងរបស់អ្នកជំនួញ Wang Xiaofei ដែលជាអតីតស្វាមីតួនាងសាន់ឆាយ និងកូនស្រី Hsi-Yueh ដើរនៅខាងក្រៅជាមួយគ្នាដោយមិនបិទបាំងមុខមាត់សូម្បីតែបន្តិចណាឡើយ។ រូបភាពទាំងនោះបានផ្ទុះឡើងភ្លាមៗ ខណៈដែលពួកគេបានបង្ហាញខ្លួនកូនស្រីរបស់ Barbie ជាសាធារណៈលើកដំបូង ចាប់តាំងពីការផ្លាស់ទីលំនៅរបស់គ្រួសារទៅកាន់ប្រទេសចិនដីគោកវិញ។
ទោះណាជា ក្មេងស្រីដែលមានកម្ពស់ប្រហាក់ប្រហែលនឹងម្ដាយចុង Mandy បានធ្វើឲ្យអ្នកលេងអ៊ីនធឺណេតផ្ទុះការចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏ទន់ភ្លន់ មានទឹកមុខញញឹមរីករាយ ក្នុងពេលទន្ទឹមគ្នានោះ ក៏មានមនុស្សដែលបានឃើញរូបរាងពិតជាក់លាក់បានលើកសរសើរ នាងស្រដៀងនឹងសាន់ឆាយបេះដាក់តែម្តង។
ដោយឡែក មហាជនផ្សេងទៀតបានចូលទៅបញ្ចេញមតិទៅលើរូបភាពដ៏កម្រនោះថា ឥឡូវនេះ Hsi-Yueh ចូលដល់ពេញវ័យ និងមានសម្រស់ស្រស់ស្អាតខ្លាំង។ ក្មេងស្រីនេះមានរូបរាង និងនិស្ស័យប្រហាក់ប្រហែលនឹងម្តាយបង្កើតរបស់នាង នេះក៏ជាពេលដ៏កម្រមួយដែលនាងតូចបានបង្ហាញខ្លួនជាសាធារណៈ បន្ទាប់ម្ដាយលាចាកលោក។
ដូចដែលទស្សនិកជនបានដឹងស្រាប់ហើយថា នៅពេលដែលកូនទាំងពីររបស់ពួកគេនៅក្មេង នាង Barbie Hsu (សាន់ឆាយ) និងស្វាមី Wang Xiaofei តែងតែបង្ហោះរូបភាពកូនៗរនៅលើបណ្តាញសង្គម។ យ៉ាងណាមិញ បន្ទាប់ពីកូនទាំងពីរចូលដល់វ័យពេញរូបពេញរាង តារាស្រីបានកំណត់ការបង្ហោះរូបភាពកូនៗ។ កាលណោះ នាងធ្លាប់និយាយថា នាងចង់ឲ្យកូនៗមានការអភិវឌ្ឍដូចកុមារធម្មតាដែរ។
មកដល់បច្ចប្បន្ននេះ កូនៗរបស់ Barbie ត្រូវបានដាក់នៅក្រោមការមើលថែរបស់ឪពុកពួកគេគឺ លោក Wang Xiaofei បន្ទាប់ពីការស្លាប់របស់តារាតៃ់វ៉ាន់នៅប្រទេសជប៉ុនកាលពីដើមឆ្នាំនេះ។ កូនៗរបស់ពួកគេឥឡូវរស់នៅក្នុងទីក្រុងប៉េកាំងជាមួយ ឪពុក និងម្ដាយចុង ។

ប្រភពផ្សេងៗគ្នាបានឲ្យដឹងថា បន្ទាប់ពី Barbie បានលាចាកលោកកូនស្រីច្បងបានជួបប្រទះទុក្ខព្រួយចំបែងចិត្តជាខ្លាំង ដោយតែងតែយំខ្លាំងរហូតដល់ហើមភ្នែកក៏មានផង។ តាំងពីផ្លាស់ទៅរស់នៅជាមួយឪពុក និងម្ដាយចុងមក ជីវិតរបស់នាងតូច ហាក់មានស្ថិរភាពវិញ។ ជាមួយគ្នានោះ លោក Wang Xiaofei និងភរិយាក្រោយ នាង Mandy ក៏ត្រូវគេរាយការណ៍ថា កំពុងរៀបចំសម្រាប់ពិធីមង្គលការរបស់ពួកគេដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលខែឧសភា នៅក្នុងទីក្រុងប៉េកាំង។ ពិធីរបស់គូស្នេហ៍មួយគូនេះបានធ្វើឡើងជាលក្ខណៈឯកជននៅសណ្ឋាគារបែបសួនច្បារបែបប្រពៃណី ដែលជានិមិត្តរូបនៃសុភមង្គលគ្រួសារ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាហុងកុងនាង Miao Yu ថា ភាពលេចធ្លោក្នុងវិស័យភាពយន្ត មិនអាចរកលុយចិញ្ចឹមជីវិតបានទេ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


