Connect with us

ចរាចរណ៍

Update៖ ករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវព្រលាន​យន្ដហោះសៀមរាបអង្គរ កើតឡើងដោយសារការបើកបរមិនប្រកាន់ស្ដាំ

បានផុស

នៅ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដពីរគ្រឿងនៅលើកំណាត់ផ្លូវអាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរ បានបណ្ដាលឲ្យមានអ្នកស្លាប់២នាក់ និង២០នាក់របួស។​ ក្នុងចំណោមអ្នករងរបួសទាំង២០នាក់ មានរងបួសធ្ងន់៧នាក់ និងស្រាល​១៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននបគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីនេះបណ្តាលអោយស្លាប់មនុស្ស​០២នាក់ ស្រី០១នាក់ និងប្រុស០១នាក់។ ជនរងគ្រោះមានឈ្មោះ សឹង ណាង ភេទប្រុសអាយុ ៤៧ ឆ្នាំ(រួមដំណើរ) ឈ្មោះ សឹង យឿត ភេទស្រីអាយុ ៥០ឆ្នាំ(រួមដំណើរ)។

សមត្ថកិច្ចបន្តថា មូលហេតុដែលបង្កឲ្យមានកើតករណីគ្រោះថ្នាក់ចរាចរណ៍នេះឡើង គឺដោយសារអ្នកបើកបររថយន្តឡុចស៊ីស RX-300 ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ 2M-8953 បើកបរល្បឿនលឿនមិនប្រកាន់ស្ដាំ ទៅបុករថយន្តគ្រឿងទៀតម៉ាក FordRanger ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 2D-1997។ ក្រោយកើតហេតុកម្លាំងជំនាញបានត្រួតពិនិត្យវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម និងកំពុងធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់។

សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១៣និង៣០នាទី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចខាងកើតស្ពានអាកាស ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ លើផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្ថិតនៅភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម