កីឡា
សេង គីមហាប់ ការចេញទៅតៃវ៉ាន់លើកនេះមានសម្ពាធជាងលើកមុន ប៉ុន្តែសង្ឃឹមខ្ពស់
កីឡាករលីប្រូរបស់ក្រុមបាល់ទះវិសាខា សេង គីមហាប់ ថាការចេញទៅប្រកួតនៅតៃវ៉ាន នៃពានរង្វាន់ Win Streak Volleyball Invitational (WSVI) លើកនេះមានសម្ពាធជាងលើកមុន ព្រោះលើកនេះជាការប្រកួតការពារពាន។

សេង គីមហាប់
កីឡាករ សេង គីមហាប់ បានលើកឡើងថា ចំពោះការហ្វឹកហាត់សម្រាប់វិសាខាគឺល្អជាធម្មតា គ្រាន់តែកីឡាករចំណូលថ្មីដែលជាបរទេស៤រូបនោះមិនសូវសាំងបរិយាកាសនៅប្រទេសកម្ពុជា។ អាកាសធាតុនៅកម្ពុជាក្ដៅជាងនៅស្រុករបស់ពួកគេ ដូច្នេះចាប់ផ្ដើមហាត់មិនសូវបានយូរនោះទេឆាប់អស់កម្លាំងហើយ។ ប៉ុន្តែគ្រូៗក៏បានកែប្រែម៉ោងហាត់ជួយសម្រួលឲ្យសមស្រប និងមានភាពងាយស្រួលដល់អ្នកទាំង៤នាក់វិញហើយ។

សេង គីមហាប់ និងមិត្តរួមក្រុម
ការចេញទៅប្រកួតលើកទី២ នៅឯតៃវ៉ាន់នេះ គីមហាប់ បញ្ជាក់ទៀតថាមានសម្ពាធបន្តិចហើយ កាលពីមុនទៅលេងដណ្ដើមពាន ចំណែកលើកនេះលេងការពារពានទៅវិញ។ យ៉ាងណាក្រុមទាំងមូលបានដាក់គោលដៅថាយកពានមកស្រុកខ្មែរជាលើកទី២ ឲ្យបាន។ ការហ្វឹកហាត់ត្រៀម និងជំនឿចិត្ត រួមទាំងមានបរទេសល្អៗ៤រូបទៀតនោះរូបគេសង្ឃឹមដល់ទៅ ៨០% ឯណោះសម្រាប់ការប្រកួតនៅតៃវ៉ាន់លើកនេះ។

សេង គីមហាប់ និងមិត្តរួមក្រុម
បញ្ជាក់ដែរថា ក្រុមបាល់ទះវិសាខា របស់កម្ពុជា នឹងត្រូវចេញទៅប្រកួតការពារពានរង្វាន់ Win Streak Volleyball Invitational (WSVI) ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ តទៅ។ ពានរង្វាន់នេះរៀបចំដោយម្ចាស់ផ្ទះតៃវ៉ាន់ និងមានក្រុមចូលរួមសរុប ៨ក្រុមមកពី ៦ប្រទេសរួមទាំងកម្ពុជា៕

អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១៦ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


