សេចក្ដីជូនដំណឹង
ឯកឧត្តម ឃួង ស្រេង ផ្ញើសារគោរពជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន ទៀបាញ់ ក្នុងឱកាសខួប៥០ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តៅ តឿន ទៀបាញ់ ក្នុងឱកាសខួប៥០ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមគោរពសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅ ក្នុងឱកាសដ៏វិសេសវិសាលនៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៥០ឆ្នាំ របស់សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ។
យើងខ្ញុំទាំងអស់គ្នាសូមកោតសរសើរដ៏ស្មោះ ចំពោះដំណើរជីវិតអាពាហ៍ពិពាហ៍ដ៏ឧត្តមរបស់ សម្តេចពិជ័យសេនា និងលោកជំទាវ ដែលសមិទ្ធផលនៃចំណងអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល ភាពជាគំរូនៃគូព្រេងព្រឹទ្ធ និងប្រសូត្របានជាកូន ជាចៅ ដែលជាធនធានមនុស្សដ៏ល្អ និងមានតម្លៃសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។
ក្នុងឱកាសប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យ មហាប្រសើរជូនចំពោះសម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីគោរពស្រឡាញ់ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


