នយោបាយ
កម្ពុជា-ថៃ បន្តធានាមិនឱ្យមានការប្រើប្រាស់ទឹកដីប្រទេសមួយប្រឆាំងប្រទេសមួយទៀត
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងចំពោះនាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ថាកម្ពុជានឹងមិនបណ្ដោយឱ្យមានបុគ្គលណាម្នាក់ប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងថៃ ឬបង្កគ្រោះថ្នាក់ដល់ប្រទេសថៃទេ។ ការអះអាងនេះគឺជាការឆ្លើយតបទៅនឹងគោលនយោបាយថៃដូចគ្នានេះចំពោះកម្ពុជាដែរ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីពិធីចុះអនុស្សារណចំនួន៧រវាងរដ្ឋាភិបាលកម្ពុជា-ថៃ វេលាថ្ងៃត្រង់ទី២៣ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ខ្ញុំសូមអរគុណនូវគោលនយោបាយរបស់ប្រទេសថៃដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីប្រទេសថៃដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងឬធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តគោលការណ៍នេះដូចគ្នា»។
សម្ដេចថាប្រទេសថៃគឺជាដ៏គូរសំខាន់ និងជាដៃគូរវិនិយោគរបស់កម្ពុជានឹងប្ដេជ្ញាពង្រឹងកិច្ចសហការជាមួយប្រទេសថៃផងដែរ។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធាតាមព្រំដែនប្រទេសទាំងពីរដើម្បីថែរក្សាសន្ដិភាព និងស្ថិរភាពផងដែរ។

នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានថ្លែងផងដែរពីការរក្សាសន្តិភាព ស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការណ៍យោធានៅតាមព្រំដែនប្រទេសទាំងពីរ។
លោកស្រីថា៖ «យើងនឹងជំរុញកិច្ចសហប្រតិបត្តិការវិស័យយោធាឱ្យបានគ្រប់កម្រិតដើម្បីសន្ដិសុខជាតិ និងសុវត្ថិភាពនៅតាមព្រំដែនរបស់យើង»។

គួរឱ្យដឹងផងដែរថានាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានអញ្ជើញមកបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា ដោយចាប់ផ្ដើមពីថ្ងៃទី២៣ ខែមេសានេះ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលដែលកម្ពុជា-ថៃប្រារព្ធខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


