ព័ត៌មានអន្ដរជាតិ
លោក Modi ប្តេជ្ញាតាមចាប់ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ទេសចរនៅកាស្មៀរ ដល់ជើងមេឃ
នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ខឹងសម្បាយ៉ាងខ្លាំងចំពោះហេតុការណ៍បាញ់ប្រហារសម្លាប់អ្នកទេសចរនៅតំបន់កាស្មៀរ ហើយប្រកាសមិនអត់ឱនដាច់ខាតចំពោះឧក្រិដ្ឋជន និងប្តេជ្ញាតាមចាប់ខ្មាន់កាំភ្លើងដល់ជើងមេឃ។

ថ្លែងទៅកាន់ការជួបជុំមួយក្នុងរដ្ឋ Bihar, លោក Modi ប្រកាសមិនឲ្យខ្មាន់កាំភ្លើងរួចខ្លួនឡើយ ទោះទៅដល់ជើងមេឃក៏ត្រូវចាប់ឲ្យបានដែរ។
ការប្រកាសរបស់លោក Modi កើតឡើង ស្របពេលប៉ូលិសឥណ្ឌា អះអាងថា ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ គឺជាជនជាតិប៉ាគីស្ថាន។
ប៉ូលិសឥណ្ឌានិយាយថា ខ្មាន់កាំភ្លើងទាំងនេះគឺជាសមាជិកនៃក្រុមសកម្មប្រយុទ្ធ Lashkar-e-Taiba (LeT) ដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន។ យ៉ាងណា ទីក្រុងអ៊ីស្លាម៉ាបាដ បានបដិសេធរួចហើយថា ខ្លួនមិនជាប់ពាក់ព័ន្ធអ្វីទេក្នុងរឿងនេះ។

សូមជម្រាបជាថ្មី ខ្មាន់កាំភ្លើងបានសម្រុកចេញពីព្រៃហើយបើកការវាយឆ្មក់ បាញ់ប្រហារយ៉ាងរន្ធត់ទៅលើទេសចរមួយក្រុមដែលនាំគ្នាទៅលេងក្រុង Pahalgam នៃតំបន់កាស្មៀរខាងគ្រប់គ្រងដោយប្រទេសឥណ្ឌា បណ្តាលឲ្យស្លាប់ចំនួន២៦នាក់។
ហេតុការណ៍នេះកើតឡើងនៅតំបន់ភ្នំ Baisaran កាលពីថ្ងៃអង្គារទី២២ខែមេសាឆ្នាំ២០២៥ ហើយបើតាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់, ក្រៅពីមនុស្សស្លាប់ ក៏មានទេសចរច្រើននាក់ទៀតរងរបួសផងដែរ ខណៈមួយចំនួនរងរបួសធ្ងន់។
ការវាយប្រហារដ៏រន្ធត់នេះ ធ្វើឲ្យទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគីស្ថាន កាន់តែតានតឹងនិងធ្លាក់ចុះដល់កម្រិតទាបសាជាថ្មី។ ហេតុការណ៍នេះទៀតសោត ធ្វើឲ្យឥណ្ឌាក្តៅស្លឹកត្រចៀក ឈានដល់ការបិទច្រកព្រំដែនសំខាន់របស់ខ្លួនជាមួយប៉ាគីស្ថាន បណ្តេញអ្នកការទូតយោធានិងផ្អាកសន្ធិសញ្ញាចែករំលែកទឹកដ៏សំខាន់ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រន្ធត់! ទេសចរ ២៦នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតំបន់ កាស្មៀរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


