កីឡា
លោក ផាត សូដា ប្រាប់ខ្ទង់ចំណាយមួយខែៗរបស់ក្លឹបគុនខ្មែរស៊ុបពើហ្វៃមានសិស្សខ្ទង់៥០នាក់
ម្ចាស់ក្លឹប និងជាគ្រូប្រដាល់ប្រចាំក្លឹបគុនខ្មែរស៊ុបពើហ្វៃ លោក ផាត សូដា បច្ចុប្បន្នមានសិស្សគុនខ្ទង់ ៥០នាក់ហើយចំពោះការចំណាយទាំងជួលក្លឹប ទឹក ភ្លើង និងការហូបចុករបស់សិស្សអស់ប្រហែលជិត ២,០០០ដុល្លារក្នុងមួយខែៗ។

រូបភាពហ្វេសបុកលោក ផាត សូដា
លោក ផាត សូដា បានឲ្យដឹងថា សិស្សគុនសរុបមានប្រហែល ៥០នាក់ ប៉ុន្តែមួយចំនួនហ្វឹកហាត់ចប់វិលត្រឡប់ទៅសម្រាកនៅផ្ទះរបស់គេវិញ។ សិស្សច្រើនការចំណាយក៏ច្រើនដូចគ្នាពិសេសនោះការផ្គត់ផ្គង់លើការហូបចុកនេះតែម្ដង។ ការហូបចុកគឺមានគ្រប់គ្រាន់មិនមានការខ្វះខាតទេ ពោលបន្លែ ត្រី សាច់ គឺលោកទិញបម្រុងទុកជាប្រចាំមិនឲ្យដាច់នោះឡើយដើម្បីឲ្យសិស្សបានញុំមានកម្លាំងហ្វឹកហាត់ ឬចេញប្រកួត។

រូបភាពហ្វេសបុកលោក ផាត សូដា
បើនិយាយពីការចំណាយវិញថ្លៃជួលដីធ្វើក្លឹបនេះមិនច្រើនទេត្រឹមមួយខែ ១០០ដុល្លារប៉ុណ្ណោះ ចំណែកទឹកភ្លើងក៏មិនជាច្រើនណាស់ណាដែរ ប៉ុន្តែការចំណាយច្រើននោះគឺលើថ្លៃម្ហូបអាហារសិស្សតែម្ដង។ គិតតែម្ហូបអាហារនេះមួយខែចំណាយជាង ១,០០០ដុល្លារឯណោះ។ យ៉ាងណាការចំណាយសរុបនេះក៏មិនចោទជាបញ្ហាចំពោះលោកផងដែរ ព្រោះក្លឹបមានការឧបត្ថម្ភថវិកាមួយចំនួនពី Sponsor និងមួយផ្នែកទៀតបានពីសិស្សចេញប្រកួតមួយសប្ដាហ៍ៗគួរសមដែរ ដូច្នេះអាចទប់ទល់ៗបាន។

រូបភាពហ្វេសបុកលោក ផាត សូដា
បញ្ជាក់ដែរថា លោក ផាត សូដា ជាអតីតអ្នកប្រដាល់គុនខ្មែរ និងមានកេរ្តិ៍ឈ្មោះគួរសមផងដែរលើវិស័យកីឡាមួយនេះ។ បច្ចុប្បន្នលោកបានបង្កើតក្លឹបប្រដាល់មួយឈ្មោះ គុនខ្មែរស៊ុបពើហ្វែ ដែលមានទីតាំងនៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។ លោកនេះហើយជាគ្រូបង្វឹករបស់ សូដា សូសែន សូដា នឹមណូ រិទ្ធី បូរិន រិទ្ធី គីងកុង និងកីឡាករថ្នាលល្បីឈ្មោះជាច្រើនទៀត៕

អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ