ព័ត៌មានអន្ដរជាតិ
ឥណ្ឌាប្រកាសជូនរង្វាន់ ២៣ ៤០០ដុល្លារអាមេរិក ឲ្យអ្នកផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួនខ្មាន់កាំភ្លើង នៅកាស្មៀរ
ជុំវិញហេតុការណ៍បាញ់ប្រហារលើក្រុមអ្នកទេសចរនៅតំបន់កាស្មៀរ ពេលនេះប៉ូលិសឥណ្ឌាបានប្រកាសផ្តល់ប្រាក់រង្វាន់ ២លានរូពី ស្មើនឹង ២៣ ៤០០ដុល្លារអាមេរិក ដល់នរណាដែលឲ្យព័ត៌មានឈានដល់ការចាប់ខ្លួនជនសង្ស័យ។

កាលពីថ្ងៃពុធទី២៣ខែមេសាឆ្នាំ២០២៥ ខ្មាន់កាំភ្លើងបានបើកការវាយឆ្មក់ បាញ់ប្រហារយ៉ាងរន្ធត់ទៅលើទេសចរដែលនាំគ្នាទៅលេងក្រុង Pahalgam នៃតំបន់កាស្មៀរខាងគ្រប់គ្រងដោយប្រទេសឥណ្ឌា បណ្តាលឲ្យស្លាប់ចំនួន២៦នាក់។
ដ្បិតមិនទាន់មានក្រុមណាចេញមុខអះអាងទទួលខុសត្រូវ ប៉ុន្តែប៉ូលិសឥណ្ឌាហ៊ានអះអាថា ខ្មាន់កាំភ្លើងមានគ្នា៣នាក់ ជាសមាជិកនៃក្រុមសកម្មប្រយុទ្ធ Lashkar-e-Taiba (LeT) ដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន។
ប៉ូលិសឥណ្ឌា និយាយថា មានជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់នោះ គឺជាជនជាតិប៉ាគីស្ថាន ឯម្នាក់ទៀតគឺជាបុរសរស់នៅក្នុងតំបន់មកពីទីក្រុង Anantnag។

ឥឡូវ ប៉ូលិសបានប្រកាសផ្តល់ប្រាក់រង្វាន់ ២លានរូពី ដល់នរណាដែលឲ្យព័ត៌មានឈានដល់ការចាប់ខ្លួនជនសង្ស័យ ហើយថែមទាំងធានាលាក់ការណ៍និងអត្តសញ្ញាណនៃអ្នកឲ្យដំណឹងផងដែរ។
ទន្ទឹមនោះ ប៉ូលិសបានឃាត់ខ្លួនប្រុសៗនៅក្នុងតំបន់កាស្មៀរប្រមាណ ១ ៥០០នាក់ ដើម្បីធ្វើការសាកសួរ ជុំវិញការវាយប្រហារនេះ។
ការវាយប្រហារដ៏រន្ធត់នេះ ធ្វើឲ្យទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគីស្ថាន កាន់តែតានតឹងនិងធ្លាក់ចុះដល់កម្រិតទាបសាជាថ្មី។ ហេតុការណ៍នេះទៀតសោត ធ្វើឲ្យឥណ្ឌាក្តៅស្លឹកត្រចៀក ឈានដល់ការបិទច្រកព្រំដែនសំខាន់របស់ខ្លួនជាមួយប៉ាគីស្ថាន បណ្តេញអ្នកការទូតយោធានិងផ្អាកសន្ធិសញ្ញាចែករំលែកទឹកដ៏សំខាន់ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Modi ប្តេជ្ញាតាមចាប់ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ទេសចរនៅកាស្មៀរ ដល់ជើងមេឃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


