Connect with us

ព័ត៌មានជាតិ

មក​ដល់​ម៉ោង​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ​បំប្លែង​ថ្មី​ប៉ុន្មាននាក់​ហើយ​?

បានផុស

នៅ

ភ្នំពេញ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជា អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅ​ថ្ងៃទី១៩មិថុនាថា រហូតមកដល់ពេលនេះកម្ពុជាមានអ្នកឆ្លងវីរុសបំប្លែងថ្មី B.1.617 ដែលមានប្រភពមកពីប្រទេស​ឥណ្ឌា​ចំនួន១១ករណីហើយ ក្នុងនោះក្នុងខែមិថុនានេះរកឃើញ១០ករណី និង១ករណីរកឃើញនៅខែមេសាកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមអ្នកឆ្លងវីរុសបំប្លែងថ្មី B.1.617 ចំនួន១១ករណីនេះបានរកឃើញ លើពលរដ្ឋកម្ពុជាចំនួន១០នាក់ បានធ្វើដំណើរមកពីប្រទេសថៃ តាមច្រកផ្លូវគោកក្នុងនោះមាន០៣នាក់ រកឃើញកាលពីថ្ងៃទី៤មិថុនា កំពុងសម្រាកព្យាបាលដាច់ដោយឡែកពីគ្នា នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ និងមន្ទីរពេទ្យនៅខេត្តបាត់ដំបងនិង​៧នាក់ទៀត រកឃើញនៅថ្ងៃទី១៩មិថុនានេះ ក្នុងនោះនៅខេត្តឧត្តរមានជ័យចំនួន ០១នាក់ ខេត្តបន្ទាយមានជ័យចំនួន២នាក់ ខេត្តសៀមរាបចំនួន២នាក់ និងខេត្តកំពង់ចាមចំនួន២នាក់និង១នាក់ទៀតរកឃើញកាលពីខែមេសា បានព្យាបាលជាសះស្បើយកន្លងទៅ។

លោក​ស្រី​បាន​បញ្ជាក់​ថា ចំពោះអ្នកឆ្លងវីរុសបំប្លែងថ្មី B.1.617 ដែលបានរកឃើញកាលពីថ្ងៃទី០៤មិថុនានៅខេត្តឧត្តរមានជ័យ១នាក់ និងខេត្តបាត់ដំបង២នាក់នោះ ត្រូវបានគ្រូពេទ្យព្យាបាលជាសះស្បើយអស់ហើយ តែនៅមិនទាន់អនុញ្ញាត​ឱ្យចេញពីមន្ទីរពេទ្យនៅឡើយទេ ដោយតម្រូវឱ្យធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យចំនួនពី១៤ថ្ងៃទៅ២១ទៀតដើម្បីឱ្យប្រាកដប្រជាថា ពួកគាត់អស់មេរោគវីរុសបម្លែងថ្មីនេះ និងមិនមានលាប់ជំងឺឡើងវិញ។

លោក ស្រី ឱវណ្ណឌីន បានបន្តទៀតថា វីរុសបំប្លែងថ្មី B.1.617 ដែលបានរកឃើញដំបូងនៅប្រទេសឥណ្ឌា គឺមានភាពឆ្លងខ្លាំងជាង និងគ្រោះថ្នាក់ខ្លាំងជាង ហើយជាប្រភេទវីរុសដែលពិភពលោកកំពុងតែព្រួយបារម្ភបំផុត ខណៈវីរុសបំប្លែងថ្មី B.1.617 គ្រោះថ្នាក់ជាង វីរុសដែលមិនទាន់បំប្លែងខ្លួន។

លោកស្រី បានបន្ថែម ថា ការរកឃើញវីរុសបំប្លែងថ្មី B.1.617 លើពលរដ្ឋកម្ពុជាដែលធ្វើដំណើរមកពីប្រទេសថៃនេះ គឺជាការបារម្ភមួយ ព្រោះថាវាអាចនឹងចរាចរលឿនជាងអ្វីដែលយើងរំពឹងទុក។ ហេតុដូច្នេះហើយ យើងត្រូវតែចាត់វិធានការ​ការពារភ្លាមៗ និងអនុវត្តដោយយកចិត្តទុកដាក់បំផុត ដើម្បីការពារការចម្លងវីរុសបំប្លែងថ្មីនេះ។

យ៉ាងណាក៏ដោយ លោកស្រី សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ។ រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ ការធ្វើចត្តាឡីស័ក​ឱ្យគ្រប់​ចំនួន ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា នៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។

លោកស្រីបានបញ្ជាក់ថា«មិនត្រូវមានការជួបជុំគ្នា ដើម្បីស៊ីផឹក ឬបង្កឱ្យមានការជួបជុំគ្នាច្រើនកុះករ ដូចជាពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ មិនត្រូវទៅកន្លែងដែលបិទជិតៗ ប្រើម៉ាស៊ីនត្រជាក់ច្រើនពេក បន្ទប់គ្មានខ្យល់ចេញចូល និងត្រូវកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិនបើមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ»។

ជាមួយគ្នានេះ លោកស្រី បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា៕

អត្ថបទ៖​ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ១៧ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើគណៈប្រតិភូថៃ ទៅ ចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី មាននរណាខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម