Connect with us

កូវីដ-១៩

រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បង្ហាញ​អត្តសញ្ញាណអ្នកវិជ្ជមាន​កូវីដ​-១៩​ ៥នាក់ទៀតនៅក្នុងក្រុងសិរីសោភ័ណ​

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ តាមការបង្ហោះទំព័រហ្វេសបុកផ្លូវការរបស់រដ្ឋបាលក្រុងសិរីសោភ័ណនៅថ្ងៃទី​២១ ខែមិថុនា​ ឆ្នាំ​២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានបង្ហាញអត្តសញ្ញាណ​ អ្នកវិជ្ជមាន​កូវីដ​-១៩​ចំនួន ៥ករណី​នៅក្នុងក្រុងសិរីសោភ័ណ​ និងបានធ្វេីការ​អំពាវនាវដល់បងប្អូនអ្នកជាប់ពាក់ព័ន្ធ​ផ្ទាល់​ និងប្រយោល​ ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩​ខាងលេីនេះ ប្រញាប់រួសរួនទៅធ្វេីសំណាកវិភាគរកកូវីដ-១៩​ នៅមន្ទីរពេទ្យបង្អែកក្រុង​សិរីសោភ័ណ​ជាបន្ទាន់​។
អ្នកវិជ្ជមានទាំង៥នាក់រួមមាន៖
១. ​ឈ្មោះ​ អោ​ លាងហេ​ង​ អាយុ​២៥ឆ្នាំ​ នៅភូមិ២​ សង្កាត់​កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ​
២. ឈ្មោះ​ នី​ សៀងហៃ​ អាយុ​២៧ឆ្នាំ​ នៅភូមិ២​ សង្កាត់​កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ​
៣. ឈ្មោះ​ កែវ​ ចរនា​ អាយុ២៦ឆ្នាំ​ នៅភូមិព្រះពន្លា​ (មាត់ស្ទឹងស្ពានថ្ម) សង្កាត់​ព្រះពន្លា​ ក្រុងសិរីសោភ័ណ​
៤. ឈ្មោះ​ កែវ​ ប៊ុនហ្វី អាយុ៣០ឆ្នាំ​ នៅភូមិព្រះពន្លា​ (មាត់ស្ទឹងស្ពានថ្ម) សង្កាត់​ព្រះពន្លា​ ក្រុងសិរីសោភ័ណ​
៥. ឈ្មោះ​ ងាន​ ចាន់លាភ​​ អាយុ២៣ឆ្នាំ​ ភូមិគោរដ្ឋាន​ សង្កាត់​អូរអំបិល​ ក្រុងសិរីសោភ័ណ​។
ក្រៅពីការបង្ហាញ​អ្នកវិជ្ជមានថ្មីទាំង៥រូបខាងលើនេះ រដ្ឋបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្ត​នូវវិធានការ​ “៣ការពារ​ ៣កុំ​”​ ឱ្យបានខ្ជាប់ខ្ជួន​ទាំង​អស់​គ្នា​។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យបាន
ចេញសេចក្តីប្រកាសព័ត៌មានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៨នាក់ និង អ្នកជាសះស្បើយចំនួន ៧៨នាក់។

អត្ថបទ៖ ពៅ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៧ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

Sokha Hotels

ព័ត៌មានពេញនិយម