ជីវិតកម្សាន្ដ
តារា K-Pop ៥ រូប តស៊ូក្នុងអាជីព ទម្រាំទិញផ្ទះប្រណិតតម្លៃរាប់លានដុល្លារ នៅកណ្ដាលក្រុង
នៅពេលដែលតារា K-pop បង្ហាញខ្លួនដំបូង ពួកគេតែងតែស្នាក់នៅក្នុងបន្ទប់ស្នាក់នៅដែលផ្តល់ដោយក្រុមហ៊ុន ឬអាចរស់នៅជាមួយសមាជិកក្នុងផ្ទះរួមគ្នា។ ប៉ុន្តែ ហោចណាស់ មានតារាល្បីៗជាច្រើនអាចរកចំណូលបានច្រើនល្មម រស់បានយ៉ាងមានសុភមង្គល ដើម្បីទិញផ្ទះមួយផ្ទាល់ខ្លួនហើយ ចាកចេញពីទ្រនំរួមគ្នា។
តារា K-pop ទាំង៥ដួងនេះ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងផ្ទះដ៏ប្រណិត មានតម្លៃរាប់លានស្ថិតនៅកណ្ដាលក្រុងល្បីៗក្នុងប្រទេសកួរ៉េខាងត្បូង។
១ Lisa សមាជិកក្រុម BLACKPINK

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៤ Lisa បានបង្ហាញផ្ទះរបស់នាងតាមរយៈវីដេអូ YouTube ដែលត្រូវបានបង្ហោះចូលទៅក្នុង Channel របស់ LLOUD ។ នៅក្នុងវីដេអូ Lisa បានបង្ហាញផ្នែកជាច្រើននៃផ្ទះរបស់នាង ចាប់ពីច្រកចូលរហូតដល់ខាងក្នុងនៃវិមានរបស់នាង។ ផ្ទះរបស់នាងក៏មានពិដានខ្ពស់ផងដែរ។ ផ្ទះរបស់ Lisa ស្ថិតនៅក្នុងតំបន់ដ៏សំបូរបែបនៃ Seongbuk-dong ទីក្រុងសេអ៊ូល ហើយមានតម្លៃ ៧.៥ ពាន់លានវ៉ុន។ Lisa បានចំណាយសម្រាប់វាជាសាច់ប្រាក់ ហើយបានចំណាយការខិតខំប្រឹងប្រែងជាច្រើនក្នុងការជួសជុលផ្ទះពីរជាន់នេះថែមទៀតផង។
២ Jungkook សមាជិក BTS

Jungkook សមាជិកក្រុម BTS ត្រូវបានគេដឹងថាបានទិញផ្ទះផ្ដាច់មួយនៅឆ្នាំ ២០២០ ហើយបច្ចុប្បន្នកំពុងសាងសង់ផ្ទះប្រាំជាន់បន្ថែមទៀត។ យោងតាមរបាយការណ៍ពីឆ្នាំ ២០២៣ តារារូបនេះកំពុងសាងសង់វិមានមួយដែលមានបីជាន់ពីលើដី និងពីរជាន់ក្រោមដី។ កាលបរិច្ឆេទបញ្ចប់គឺកំណត់នៅថ្ងៃទី ៣១ ខែឧសភាឆ្នាំនេះ។ Jungkook បានទិញផ្ទះរបស់គាត់ក្នុងខែមករាឆ្នាំ ២០២០ ដោយចំណាយប្រាក់ចំនួន ៧.៦៣ ពាន់លានវ៉ុន។ រាប់បញ្ចូលទាំងតម្លៃទិញ និងថ្លៃសាងសង់ គេប៉ាន់ប្រមាណថាគាត់បានចំណាយប្រាក់ ១០០ ពាន់លានវ៉ុន។
៣ តារាចម្រៀង IU

IU ត្រូវបានគេស្គាល់ថាជាម្ចាស់អចលនទ្រព្យជាច្រើន។ យោងតាមឧស្សាហកម្មអចលនទ្រព្យនៅក្នុងខែកុម្ភៈឆ្នាំ ២០២១ នាងបានទិញផ្ទះមួយនៅ Eterno Cheongdam ក្នុងតម្លៃ ១៣ ពាន់លានវ៉ុនជាសាច់ប្រាក់។ បច្ចុប្បន្ននេះ IU រស់នៅក្នុង Raemian Caelitus ដែលមានទីតាំងនៅ Ichon-dong, Yongsan-gu, ទីក្រុងសេអ៊ូល។ អគារផ្ទះល្វែងដ៏សំបូរបែបនេះ មានតារាកំពូលៗជាច្រើន ដូចជាតារាសម្តែង Yoo In-na ក៏ដូចជាតារាចម្រៀង Zico និង Crush ជាដើម។
អ្វីដែលជាការចាប់អារម្មណ៍បំផុត IU ល្បីខាងបរិច្ចាគប្រាក់ជាង ១ពាន់លានវ៉ុនក្នុងមួយឆ្នាំ។ វាត្រូវបានលាតត្រដាងនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤ ថា នាងបានធ្វើការបរិច្ចាគដើម្បីជួយដល់ក្រុមដែលងាយរងគ្រោះ ដើម្បីស្វាគមន៍ឆ្នាំថ្មី។ ទង្វើនេះទទួលបានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងក្រែលែអពីសំណាកអ្នកគាំទ្រទូទាំងពិភពលោក។
៤ Cha Eunwoo សមាជិកក្រុម ASTRO
សមាជិកក្រុម ASTRO លោក Cha Eunwoo បានបង្កើតចំណងជើងក្នុងឆ្នាំ ២០២១ បន្ទាប់ពីត្រូវបានគេរាយការណ៍ថា តារាសម្ដែងប្រុសនេះបានទិញយូនីតជាន់ទី ២០ នៅក្នុងអគារប្រណីត Ville Polaris Penthouse ដែលមានទីតាំងនៅ Chengdam-dong Gangnam-gu ទីក្រុងសេអ៊ូល។ តារាសម្ដែងរូបនេះបានចំណាយប្រាក់ចំនួន ៤.៩ ពាន់លានវ៉ុន។
Cha Eunwoo រស់នៅក្នុងផ្ទះល្វែងដ៏ល្បីមួយ ដែលគេចាត់ទុកថាជានិមិត្តសញ្ញានៃភាពប្រណីត តំណាងឲ្យ Cheongdam-dong ។ វាមានជាន់ក្រោមដីបី និងជាន់ផ្ទាល់ដីម្ភៃ ដែលផ្តល់អត្ថប្រយោជន៍នៃការរីករាយនឹងទិដ្ឋភាពនៃទន្លេ Han ។ សូម្បីតែ តារាសម្តែង Park Min Young ក៏ស្នាក់នៅជាន់មួយទៀតនៃអគារនេះប្រណិតនេះផងដែរ។
៥ Yoona ក្រុម Girls’ Generation

សមាជិកក្រុម Girls’ Generation និងជាតារាសម្ដែង Yoona ដែលតំណាងឲ្យក្រុមចម្រៀងល្បីជំនាន់ទី ២ ក៏បានទិញផ្ទះល្វែងប្រណីតមួយនៅ Cheongdam-dong ដូចគ្នា។ យោងតាមឧស្សាហកម្មអចលនទ្រព្យ Yooma បានទិញអាផាតមិនប្រណីតដែលមានទីតាំងនៅ Cheongdam-dong, សង្កាត Gangnam-gu ក្នុងតម្លៃសរុប ៥.៧ ពាន់លានវ៉ុនជាសាច់ប្រាក់ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ នាងបានបង្ហាញពីទេពកោសល្យដ៏គួរឲ្យកត់សម្គាល់តាមរយៈការច្រៀង និងសម្តែងតាំងពីដំបូងមកម្ល៉េះ ប៉ុន្តែឥឡូវនេះនាងក៏បានបង្ហាញពីទេពកោសល្យរបស់នាងក្នុងការវិនិយោគអចលនទ្រព្យផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Dispatch បង្ហាញព័ស្តុតាងថា មិត្តប្រុស Areum ជាបុគ្គលបោកប្រាស់ និងជនល្មើសផ្លូវភេទ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ