ព័ត៌មានអន្ដរជាតិ
សមាជិករដ្ឋសភាអាមេរិក ប្រាប់ឲ្យប្រើដំណោះស្រាយ ហ៊ីរ៉ូស៊ីម៉ា ដើម្បីឆាប់បញ្ចប់បញ្ហានៅ ហ្គាហ្សា
តាមការចុះផ្សាយរបស់ CNN កាលពីចុងសប្តាហ៍កន្លងទៅ, សមាជិករដ្ឋសភាមកពីគណបក្សសាធារណរដ្ឋ លោក Tim Walberg ត្រូវគេរិះគន់យ៉ាងចាស់ដៃ ចំពោះការនិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គួរតែដោះស្រាយបញ្ហានៅតំបន់ហ្គាហ្សា ដូចដែលខ្លួនដោះស្រាយនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ឬណាហ្គាសាគី របស់ប្រទេសជប៉ុន អ៊ីចឹងដែរ ដែលពាក្យសម្តីនេះ ពិតណាស់មានបង្កប់ន័យ នៃការប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ។

នៅពេលឆ្លើយសំណួរពាក់ព័ន្ធផែនការសង់កំពង់ផែបណ្តែតទឹកដើម្បីផ្តល់ជំនួយបន្ទាន់ដល់ជ្រោយហ្គាហ្សា, លោក Walberg បាននិយាយក្នុងវីដេអូ បង្ហោះលើបណ្តាញសង្គម X ថា “លោក Joe Biden គិតថា យើងចាំបាច់ត្រូវផ្តល់ជំនួយមនុស្សធម៌ទៅហ្គាហ្សា ប៉ុន្តែខ្ញុំគិតថា យើងមិនគួរធ្វើអ៊ីចឹងទេ។ តាមខ្ញុំគិត ជំនួយរបស់យើង មិនគួរត្រូវបានប្រើដើម្បីជួយក្រុមហាម៉ាសឡើយ។ បញ្ហាគួរតែត្រូវបានដោះស្រាយដូចជាយើងដោះស្រាយជាមួយ ណាហ្គាសាគី និង ហ៊ីរ៉ូស៊ីម៉ា អ៊ីចឹងដែរ។ សូមបញ្ចប់វាឲ្យបានឆាប់ទៅ”។
ហ៊ីរ៉ូស៊ីម៉ា គឺជាទីក្រុងជប៉ុនដំបូងគេដែលត្រូវបានទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិក នៅថ្ងៃទី៦ខែសីហាឆ្នាំ១៩៤៥ ដោយបានសម្លាប់មនុស្សប្រហែល៨០ ០០០នាក់។ ៣ថ្ងៃក្រោយមក អាមេរិកបានទម្លាក់គ្រាប់បែកលើទីក្រុង ណាហ្គាសាគី មួយទៀត ដោយសម្លាប់មនុស្សប្រហែល៤ម៉ឺននាក់ ហើយប្រទេសជប៉ុន ក៏បានប្រកាសចុះចាញ់តែម្តងនៅថ្ងៃទី១៥ខែសីហា ឆ្នាំ១៩៤៥។

យ៉ាងណា សេចក្តីថ្លែងការណ៍របស់លោក Walberg បានបង្កឲ្យមានការខឹងសម្បា និងមតិរិះគន់ចំៗមកលើរូបគាត់ ព្រោះមនុស្សភាគច្រើនជឿថា សមាជិករដ្ឋសភាមកពីគណបក្សសាធារណរដ្ឋ កំពុងបង្កប់ន័យប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅតំបន់ហ្គាហ្សា។
លោកស្រី Marianne Williamson អតីតបេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យបានបង្ហោះនៅលើ X ថា “សេចក្តីថ្លែងការណ៍របស់លោក Walberg មិនត្រឹមតែល្ងង់ខ្លៅប៉ុណ្ណោះទេ ថែមទាំងគួរឲ្យស្លុតចិត្តនិងអមនុស្សធម៌ទៀតផង។ នោះប្រឆាំងនឹងតម្លៃរបស់អាមេរិកហើយ”។

ចំណែកលោក Nick Knudsen នាយកប្រតិបត្តិ Demcast ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយគាំទ្រគណបក្សប្រជាធិបតេយ្យ បានសរសេរថា ”លោក Walberg បានរិះគន់កិច្ចខិតខំរបស់លោកប្រធានាធិបតី Biden ក្នុងការនាំយកជំនួយមនុស្សធម៌ចូលទៅក្នុងជ្រោងហ្គាហ្សា។ តើដំណោះស្រាយរបស់គាត់គឺជាអ្វី? បំផ្លាញអ្វីៗគ្រប់យ៉ាងអ៊ីចឹងឬ?”។
សូមរម្លឹកបន្តិច ជម្លោះនៅហ្គាហ្សា បានផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ពេលក្រុមប្រដាប់អាវុធហាម៉ាស វាយប្រហារទឹកដីអ៊ីស្រាអែលដោយសម្លាប់មនុស្សប្រហែល១ ១៦០នាក់។ លើសពីនេះ ក្រុមហាម៉ាស ថែមទាំងចាប់មនុស្ស២៥០នាក់ ធ្វើជាចំណាប់ខ្មាំងទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កងកម្លាំងអ៊ីស្រាអែល ដកចេញពីមន្ទីរពេទ្យ Al-Shifa ក្រោយឡោមព័ទ្ធ ១៤ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


