ព័ត៌មានអន្ដរជាតិ
អាមេរិក អនុម័តផ្ដល់យន្តហោះចម្បាំង និងគ្រាប់បែកឲ្យ អ៊ីស្រាអែល
សហរដ្ឋអាមេរិកបានអនុម័តលើការផ្ទេរយន្តហោះចម្បាំង និងគ្រាប់បែករាប់ពាន់គ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែលដោយស្ងាត់ៗនៅក្នុងខែនេះ ។ នេះបើយោងតាមាការចេញផ្សាយដោយកាសែត Washington Post នៅថ្ងៃទី០១ ខែមេសានេះ ។
រដ្ឋបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden បានយល់ព្រមលើការផ្ទេរកញ្ចប់សព្វាវុធដែលមានតម្លៃរាប់ពាន់លានដុល្លារឲ្យអ៊ីស្រាអែលដោយស្ងាត់ៗក្នុងខែនេះ ខណៈតាមសេចក្ដីរាយការណ៍ កញ្ចប់ជំនួយទាំងនោះរួមមានយន្តហោះចម្បាំង F-35A ចំនួន ២៥ គ្រឿង និងគ្រាប់បែកជាង ២,៣០០ គ្រាប់ ស្របពេលដែលអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការយោធានៅក្នុងតំបន់ហ្គាហ្សាឥតឈប់ឈរ ។
សហរដ្ឋអាមេរិកនេះហើយគឺជាតួអង្គដ៏សំខាន់ដែលស្រែកក្ដែងៗទាមទារឲ្យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បញ្ឈប់ការកាប់សម្លាប់ជនស៊ីវិលនៅក្នុងភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សា ប៉ុន្តែផ្ទុយទៅវិញ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបែរជាងាកផ្គត់ផ្គង់អាវុធឲ្យអ៊ីស្រាអែល ។
គួរបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅតែបន្តផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ីស្រាអែល បើទោះបីជាមានការព្រួយបារម្ភអំពីការប៉ះពាល់ដល់ជនស៊ីវិលបន្ថែមទៀតនៅក្នុងការវាយលុកតាមផែនការរបស់អ៊ីស្រាអែលលើទីក្រុងរ៉ាហ្វាភាគខាងត្បូងក៏ដោយ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


