Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ត្រៀមបាញ់ផ្កាយរណបចារកម្មច្រើនទៀតនៅឆ្នាំនេះ

បានផុស

នៅ

ប្រទេសកូរ៉េខាងជើងបានអះអាងជាថ្មីនូវផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មជាច្រើនគ្រឿងទៀតនៅឆ្នាំនេះ បន្ទាប់ពីបានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបចារកម្មលើដំបូងក្នុងខែវិច្ឆិកាឆ្នាំ ២០២៣ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhab នៅថ្ងៃទី០១ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបរាជ័យ ២ លើកក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មក្នុងខែឧសភា និងខែសីហា ទីបំផុតកូរ៉េខាងជើងបានជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណប Malligyong-1 កាលពីវិច្ឆិកាឆ្នាំមុន ។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសក្នុងអំឡុងកិច្ចប្រជុំចុងឆ្នាំថា ប្រទេសនេះគ្រោងនឹងបាញ់ផ្កាយរណបចារកម្មចំនួន ៣ បន្ថែមទៀតទៅកាន់តារាវិថីនៅឆ្នាំនេះ ។

ចំណែកបើតាម​ការ​លើក​ឡើង​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA ក៏បានឲ្យដឹងដែរថា ខណៈការបាញ់បង្ហោះដោយជោគជ័យនៃផ្កាយរណបចារកម្ម Malligyong-1 កាលពីឆ្នាំមុនបាននាំមកនូវវឌ្ឍនភាពយ៉ាងច្រើននៅក្នុងដែនសមត្ថភាពការពារជាតិ ស្របពេលការបាញ់បង្ហោះជាច្រើនក៏នឹងត្រៀមនឹងគ្រោងទុកនៅឆ្នាំនេះផងដែរ ។

ការកត់សម្គាល់នេះបានធ្វើឡើង បន្ទាប់ពីប្រភពយោធាកូរ៉េខាងត្បូងរកឃើញថា កូរ៉េខាងជើងបានដំឡើងស្រ្កីនដ៏ធំមួយដើម្បីការពារសត្រូវមិនឲ្យមើលឃើញទីតាំងបាញ់បង្ហោះផ្កាយរណប Tongchang-ri របស់ខ្លួន ដែលនេះហើយជាសញ្ញាបង្ហាញថា កូរ៉េខាងត្បូងកំពុងត្រៀមរៀបចំដំណើរការការបាញ់បង្ហោះផ្កាយរណបបន្ថែមទៀត ។

ស្របពេលជាមួយគ្នានេះ ប្រទេសកូរ៉េខាងជើងក៏បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់ផ្កាយរណបសម្រាប់គោលបំណងផ្សេងៗផងដែរដូចជា វិស័យកសិកម្ម ការគ្រប់គ្រងដីធ្លី និងការការពារគ្រោះមហន្តរាយជាដើម ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម