ព័ត៌មានអន្ដរជាតិ
មនុស្សរាប់លាននាក់នៅ អាហ្វ្រិកខាងត្បូង ជួបគ្រោះរាំងស្ងួតខ្លាំង និងកំពុងអត់ឃ្លាន
គ្រោះរាំងស្ងួតខ្លាំងនៅអាហ្វ្រិកខាងត្បូងធ្វើឲ្យមនុស្សរាប់លាននាក់កំពុងប្រឈមនឹងបញ្ហាអត់ឃ្លានកាន់តែធ្ងន់ធ្ងរ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី០១ ខែមីនានេះ ។

ប្រទេសនៅអាហ្វ្រិកខាងត្បូងដែលកំពុងជួបវិបត្តិគ្រោះរាំងស្ងួតនេះរួមមានហ្ស៊ីមបាវ៉េ សំប៊ី និងម៉ាឡាវី ខណៈគ្រោះរាំងស្ងួតក៏បានទៅដល់ប្រទេសបុតស្វាណា អង់ហ្គោឡា ម៉ូសំប៊ិក និងម៉ាដាហ្គាស្ការផងដែរ ។
យោងតាមអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា វិបត្តិត្រួតស៊ីគ្នានៃឥទ្ធិពលអាកាសធាតុអាក្រក់ខ្លាំងនៅភាគខាងកើត និងភាគខាងត្បូងនៃទ្វីបអាហ្រ្វិក ដោយសារតែតំបន់ទាំងពីរនេះស្ថិតនៅចន្លោះព្យុះ ទឹកជំនន់ និងកម្ដៅ ក៏ដូចជាគ្រោះរាំងស្ងួតជាដើម ។

ចំណែក UNICEF ក៏បាននិយាយដែរថា ប្រជាជនម៉ាឡាវីប្រមាណ ៩ លាននាក់ដែលពាក់កណ្តាលនៃពួកគេជាកុមារកំពុងត្រូវការជំនួយ ។ ក្នុងនោះជាង ៦ លាននាក់នៅក្នុងប្រទេសសំប៊ី ដែល ៣ លាននាក់ក្នុងចំណោមពួកគេគឺជាកុមារត្រូវបានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ខណៈជិតពាក់កណ្តាលនៃចំនួនប្រជាជនម៉ាឡាវី និង ៣០ ភាគរយនៃប្រជាជនសំប៊ីក៏កំពុងរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតនេះផងដែរ ។

ទន្ទឹមនោះ ប្រជាជនរាប់លាននាក់នៅហ្ស៊ីមបាវ៉េ ម៉ាឡាវី ម៉ូសំប៊ិក និងម៉ាដាហ្គាស្ការក៏មិនអាចផ្គត់ផ្គង់ផលដំណាំបានគ្រប់គ្រាន់ផងដែរនៅឆ្នាំ ២០២៥ ។ ចំណែកទីភ្នាក់ងារ USAID បានប៉ាន់ប្រមាណថាមនុស្ស ២០ លាននាក់នឹងត្រូវការជំនួយស្បៀងអាហារនៅអាហ្វ្រិកខាងត្បូងក្នុង ប៉ុន្មានខែដំបូងនៃឆ្នាំ ២០២៤ នេះ ។
គួរបញ្ជាក់ថា មនុស្សជាច្រើននឹងមិនទទួលបានជំនួយនោះទេ ដោយសារភ្នាក់ងារផ្តល់ជំនួយក៏មិនមានធនធានគ្រប់គ្រាន់ផងដែរ ចំពេលមានវិបត្តិភាពអត់ឃ្លានជាសកល និងការកាត់បន្ថយការផ្តល់មូលនិធិមនុស្សធម៌ដោយរដ្ឋាភិបាល ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


