ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក Netanyahu
មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅទីក្រុងហ្សេរុយសាឡឹមអំពាវនាវឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងអ្នកដែលត្រូវបានចាប់ឃុំខ្លួននៅហ្គាហ្សា និងដកលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ចេញពីតំណែង ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី៣១ ខែមីនា ។
ក្រុមបាតុកររាប់ម៉ឺននាក់កាលពីល្ងាចថ្ងៃអាទិត្យបានបិទផ្លូវហាយវេក្នុងទីក្រុងសំខាន់ៗ បន្ទាប់ពីបានប្រមូលផ្តុំគ្នានៅមុខសភាអ៊ីស្រាអែល រួមទាំងដុតភ្លើង គ្រវីទង់ជាតិ និងស្រែកឲ្យមានការបោះឆ្នោតថ្មី ។ ក្រុមបាតុករជាច្រើនបានកាន់បដាមុខលោក Netanyahu ប្រឡាក់ដោយឈាម ដោយចោទប្រកាន់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ មិនបានការពារប្រទេសពីក្រុមហាម៉ាសឡើយ ខណៈការតវ៉ានេះគឺជាការប្រមូលផ្ដុំគ្នាដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាបានផ្ទុះឡើងក្នុងខែតុលា ។
ឆ្លើយតបនឹងការតវ៉ានេះ ប៉ូលិសបានប្រើកាណុងបាញ់ទឹកប្រឆាំងនឹងហ្វូងមនុស្ស ហើយបានឡោមព័ទ្ធ និងរុញបាតុករឲ្យត្រឡប់មកវិញ ខណៈពួកគេបានស្រែកថា លោក Netanyahu ត្រូវតែចាកចេញពីតំណែង ។
ទាក់ទងនឹងបញ្ហានេះ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីរបស់លោក Netanyahu បានប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃជុំវិញការបរាជ័យផ្នែកសន្តិសុខក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលបណ្ដាលឲ្យមនុស្សចំនួន ១,២០០ នាក់ត្រូវបានសម្លាប់ និងជាង ២៥០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងទៅកាន់តំបន់ហ្គាហ្សា ។
ទន្ទឹមនោះ បញ្ហានេះកាន់តែដាក់សម្ពាធខ្លាំងឡើងលើលោកនាយករដ្ឋមន្ត្រី ស្របពេលក្រុមគ្រួសារនៃអ្នកដែលត្រូវបានចាប់ឃុំខ្លួនដោយក្រុមហាម៉ាសនៅតែបន្តធ្វើការតវ៉ា និងទាមទារឥតឈប់ឈរ ។ គ្រួសារទាំងនោះបានសន្យាថា នឹងដើរតាមដងផ្លូវជារៀងរាល់យប់ក្នុងសប្តាហ៍នេះ ខណៈពួកគេអំពាវនាវឲ្យរដ្ឋាភិបាលនាំអ្នកដែលជាប់ឃុំទាំងនោះមកវិញ ។
គួរបញ្ជាក់ថា សូម្បីតែមុនពេលសង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាក៏លោក Netanyahu ប្រឈមមុខនឹងការតវ៉ាតាមដងផ្លូវជាច្រើនខែផងដែរជុំវិញកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


