កីឡា
អូឡាំពិក២០២៤អាចចំណាយថវិកាសាធារណៈលើសផែនការ២ពាន់លានអឺរ៉ូ
រហូតមកដល់ពេលថ្មីៗនេះ តួលេខត្រូវបានដកស្រង់អំពីការចំណាយសាធារណៈនៃការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ មានចំនួន ៣ពាន់លានអឺរ៉ូដែលលើសផែនការកំណត់២ពាន់លានអឺរ៉ូ។
លោក Pierre Moscovici ប្រធានទីមួយនៃតុលាការសវនកម្មបានទទួលស្គាល់ថា ការចំណាយនេះនឹងកើនឡើង។ ការចំណាយអាចកើនឡើងដល់ ៤ ឬ ៥ ពាន់លានអឺរ៉ូ។ លោកបាននិយាយថា ៖«យើងនៅតែមិនទាន់ដឹងពីតម្លៃនៃការប្រកួតកីឡាអូឡាំពិក។ តុលាការសវនកម្មនឹងធ្វើសវនកម្មពួកគេ បន្ទាប់ពីព្រឹត្តិការណ៍បញ្ចប់។ ហ្គេមទាំងនេះគួរចំណាយប្រាក់ចន្លោះពី ៣ ទៅ ៤ ពាន់លានអឺរ៉ូដែលយើងនឹងឃើញ ប៉ុន្តែវានឹងមិនមានផលប៉ះពាល់ខ្លាំងដល់បំណុលនោះទេ»។
តួលេខនៃប្រាក់សាធារណៈចំនួន ២ពាន់លានអឺរ៉ូសម្រាប់កីឡាអូឡាំពិកត្រូវបានលើកឡើងពីមុនដោយលោក Pierre Moscovici។ នៅឆ្នាំ២០២៣ ឯកសារថវិកាបង្ហាញពីការវិនិយោគសាធារណៈចំនួន ២.៤៤ពាន់លានអឺរ៉ូ (រួមទាំង ១.៣ពាន់លានអឺរ៉ូសម្រាប់រដ្ឋ ឬ ២៦០លានអឺរ៉ូសម្រាប់ទីក្រុងប៉ារីស)។
ទោះយ៉ាងណា ការចំណាយសាធារណៈសរុបមិនអាចគណនាបានទេ។ មិនមែនការចំណាយទាំងអស់ត្រូវបានគេស្គាល់ទេ។ ជាឧទាហរណ៍ ប្រាក់ឈ្នួលបន្ថែម ១,៩០០អឺរ៉ូដែលបង់ទៅឱ្យមន្ត្រីប៉ូលិសត្រូវបានបន្ថែមនាពេលកន្លងទៅ។ នេះអាចបង្កើនការចំណាយសាធារណៈចំនួន ៥០០លានអឺរ៉ូ។
បច្ចុប្បន្ននេះ ការចំណាយបណ្ដោះអាសន្នសម្រាប់អូឡាំពិក ទីក្រុងប៉ារីសឆ្នាំ២០២៤ ដែលជាការលាយបញ្ចូលគ្នានៃប្រាក់សាធារណៈ និងឯកជនមានប្រហែល ៩ពាន់លានអឺរ៉ូ។ គណៈកម្មាធិការរៀបចំអូឡាំពិក (COJO) មានថវិកាចំនួន ៤.៤ពាន់លានអឺរ៉ូ ដែល ៩៦% ជាប្រាក់ឯកជន ហើយថវិការបស់ SOLIDEO ដែលទទួលខុសត្រូវលើការកសាងគ្រឿងបរិក្ខាអចិន្ត្រៃយ៍ ក៏ ៤.៤ពាន់លានអឺរ៉ូផងដែរ ក្នុងនោះ ១.៧ពាន់លានអឺរ៉ូគឺជាប្រាក់សាធារណៈ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


