ជីវិតកម្សាន្ដ
ជូរី ល្អហួស៖ ការប្ដេជ្ញាចិត្តរបស់ខ្ញុំ ធ្វើឲ្យខ្ញុំយកជ័យជំនះមកជូនជាតិមាតុភូមិ
បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនៅលើឆាកអន្តរជាតិនៃទឹកដីប្រទេសថៃ ទីបំផុត Miss Preteen International Cambodia 2023 យុវតី ជូរី ល្អហួស តំណាងឲ្យប្រទេសកម្ពុជាបានឈ្នះមកុដ Miss Preteen Junior Idol World 2024 នៅប្រទេសថៃ។

សម្រាប់ការប្រឡងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី Miss Preteen Junior Idol World2024 នៅប្រទេសថៃនេះដែរគឺបានធ្វើការផ្សាយផ្ទាល់នៅលើផេកផ្លូវការលើបណ្តាញសង្គមហ្វេសប៊ុក។ ប្រាកដណាស់ ជូរី ល្អហួស គឺបានយកឈ្នះជាស្ថាពក្នុងចំណោមបេក្ខជនជាច្រើននាក់ដោយបានក្លាយជាម្ចាស់មកុដក្នុងកម្មវិធីប្រកួតខាងលើ។
បន្ទាប់ពីទទួលបានជ័យជំនះក្នុងការប្រកួត ជូរី ល្អហួស បានអះអាងដោយខ្លីថា “ការប្ដេជ្ញាចិត្តរបស់នាងខ្ញុំ ធ្វើឲ្យនាងខ្ញុំយកជ័យជំនះមកជូនជាតិមាតុភូមិដោយស្នាមញញឹម និងកិត្តិយសដ៏ខ្ពង់ខ្ពស់ កេរ្តិ៍ឈ្មោះដ៏ក្រអូបថ្លៃថ្លារបស់ប្រទេសជាតិយើងទាំងអស់គ្នា“។ តាមរយៈនេះក៏មានទស្សនិកជន និងអ្នកគាំទ្របង្ហាញនូវមោទនភាពខ្លាំង និងអបអរចំពោះជ័យជំនះនេះផងដែរ។

បវរកញ្ញាវ័យក្មេងដែលជាបេក្ខភាពតំណាងកម្ពុជាម្ចាស់ និងម្ចាស់មកុដបរវកញ្ញាយុវតីកម្ពុជាឆ្នាំ២០២៣ គឺ ល្អហួស ដែលដណ្ដើមបានមកុដ Miss Preteen Junior Idol World2024 នាពេលនេះ ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថាពិតជាមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្ស និងចំណេះដឹងដែលអាចធ្វើបានល្អរហូតដណ្តើមបានមកុដដ៏អស្ចារ្យ។

សូមបញ្ជាក់ថាម្ចាស់មកុដ Miss Preteen International Cambodia 2023 យុវតី ជូរី ល្អហួស កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានធ្វើដំណើរចាកចេញពីកម្ពុជាឆ្ពោះទៅប្រទេសថៃដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមមកុដដោយមានបេក្ខភាពមកពីបណ្ដាប្រទេសជាច្រើនទៀតមកពីជុំវិញពិភពលោកផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


