កីឡា
អភិបាលក្រុងប៉ារីសប្រកាស’មិនស្វាគមន៍’ អត្តពលិករុស្ស៊ី និងបេឡារុស្ស ក្នុងកីឡាអូឡាំពិក២០២៤
បួនខែមុនកីឡាអូឡាំពិក លើកទី៣៣ នៃយុគសម័យទំនើបនៅទីក្រុងប៉ារីសមកដល់ ជំហរមិនច្បាស់លាស់របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ជុំវិញវត្តមានរបស់អត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស នៅតែបន្តបង្កបញ្ហា ដោយមានសម្រង់សម្តី និងប្រតិកម្មជាបន្តបន្ទាប់ពីភាគីទាំងពីរ។

លើកនេះ អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បាននិយាយកាលពីថ្ងៃសៅរ៍ថា អត្តពលិករុស្ស៊ី និងបេឡារុស្ស “មិនត្រូវបានស្វាគមន៍” នៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅរដូវក្តៅនេះ។
«ខ្ញុំចង់ប្រាប់អត្តពលិករុស្ស៊ី និងបេឡារុស្សថា ពួកគេមិនស្វាគមន៍នៅទីក្រុងប៉ារីសទេ។ ខ្ញុំក៏ចង់ប្រាប់អត្តពលិកអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនទាំងអស់ថា យើងគាំទ្រពួកគេខ្លាំងណាស់»។
លោកស្រី Hidalgo បានលើកឡើងបែបនេះក្នុងការធ្វើដំណើរទៅកាន់ទីក្រុងគៀវ ជាកន្លែងដែលលោកស្រីបានទៅទស្សនាមជ្ឈមណ្ឌលហ្វឹកហាត់សម្រាប់អត្តពលិកអ៊ុយក្រែន។ អត្តពលិករុស្ស៊ីត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតនៅកីឡាអូឡាំពិកទីក្រុងប៉ារីសដែលដំណើរការចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ប៉ុន្តែសម្រាប់តែអត្តពលិកអព្យាក្រឹតប៉ុណ្ណោះ។ ប្រទេសទាំងពីរត្រូវបានហាមឃាត់ពីការចូលរួមក្នុងពិធីបើកដែលនឹងប្រព្រឹត្តទៅនៅលើដងទន្លេសេន Seine កណ្តាលទីក្រុង។

ជាការឆ្លើយតប ទីក្រុងមូស្គូបានចាប់ផ្តើមការខឹងសម្បារប្រឆាំងនឹងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដោយលើកហេតុផលថា ការរឹតបន្តឹងលើអត្តពលិករុស្ស៊ីគឺស្មើនឹង “ការរើសអើងជាតិសាសន៍ និងលទ្ធិណាហ្សីនិយម”។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova។
IOC បានព្យួរប្រទេសរុស្ស៊ី ពីការប្រកួតកីឡាឆ្នាំ២០២៤ កាលពីឆ្នាំមុន ប៉ុន្តែបានផ្តល់ភ្លើងខៀវដល់អត្តពលិករបស់ខ្លួនដើម្បីប្រកួតប្រជែងក្នុងលក្ខណៈអព្យាក្រឹត ដរាបណាពួកគេមិនគាំទ្រយ៉ាងសកម្មចំពោះការវាយប្រហាររបស់វិមានក្រឹមឡាំងលើអ៊ុយក្រែន។
IOC គួរតែធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈថ្កោលទោស លោកស្រី Hidalgo ចំពោះពាក្យសម្ដីរបស់លោកស្រី ឬគាំទ្រលោកស្រី ប៉ុន្តែជាអកុសលពួកគេនឹងមិនធ្វើអ្វីនោះទេ។ ជាលទ្ធផល មានរយៈពេល ២២៨ថ្ងៃទៀតរហូតដល់ពិធីបើក វានៅតែមិនទាន់ច្បាស់ថានឹងមានអ្វីកើតឡើងចំពោះអត្តពលិកមកពីប្រទេសទាំងនេះ។

លោកស្រី Ana María Hidalgo ដើមកំណើតអេស្ប៉ាញ ត្រូវបានគេស្គាល់ថា Anne Hidalgo ជាសមាជិកនៃគណបក្សសង្គមនិយម និងបានក្លាយជាអភិបាលក្រុងប៉ារីសតាំងពីឆ្នាំ២០១៤ ដែលជាស្ត្រីដំបូងគេដែលកាន់តំណែងនេះ។ លោកស្រីបានធ្វើការជាច្រើនដើម្បីធ្វើឱ្យប៉ារីសឆ្នាំ២០២៤ ក្លាយជាការពិត ដោយធ្វើការជាមួយប្រធានគណៈកម្មាធិការរៀបចំគឺ លោក Tony Estanguet ប៉ុន្តែឥឡូវនេះការអត្ថាធិប្បាយរបស់លោកស្រីនៅទីក្រុងគៀវអាចមានបញ្ហាជាមួយ IOC។ តើលោកស្រីមិនអាចស្វាគមន៍អត្តពលិកដែល IOC អនុញ្ញាតឱ្យចូលរួមប្រកួតបានទេ?
រុស្ស៊ី និងបេឡារុស្ស មិនបានបញ្ជាក់ថា អត្តពលិករបស់ពួកគេនឹងចូលរួមជាអព្យាក្រឹតទេ បើមិនដូច្នេះទេ ប្រទេសទាំងពីរនឹងបញ្ចប់ការធ្វើពហិការ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


