សន្តិសុខសង្គម
ឆ្មក់បង្ក្រាបក្លិបកម្សាន្ដ ថាំង ហួយក្លិប ឃាត់ខ្លួនមនុស្សប្រុសស្រីជាង១០០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែងឈ្មោះ ថាំង ហួយក្លិប ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការឆ្មក់បង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីសរុប ១១១នាក់ (ស្រី៥០នាក់) មានជនជាតិចិន វៀតណាម និងកម្ពុជា និងរកឃើញគ្រឿងញៀន៥គីឡូក្រាម។
ជនសង្ស័យទាំង១១១នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនមកសាកសួរនៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដើម្បីកសាងសំណុំរឿងអនុវត្តតាមនិតិវិធីច្បាប់។ ក្នុងករណីនេះដែរកម្លាំងជំនាញបាននិងកំពុងស្រាវជ្រាវដើម្បីរកមេក្លោងពាក់ព័ន្ធករណីខាងលើដើម្បីយកមកអនុវត្តវិធានការច្បាប់៕









-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


