កូវីដ-១៩
រដ្ឋបាលខេត្ត បិទផ្សារសាមគ្គីស្ទឹងត្រែង ខណៈរកឃើញអាជីវករវិជ្ជមាន កូវីដ-១៩ ច្រើននាក់
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានសម្រេចបិទផ្សារ សាមគ្គីស្ទឹងត្រែងជា បណ្ដោះអាសន្ន ខណៈរកឃើញអាជីវករលក់ដូរក្នុងផ្សារវិជ្ជមាន កូវីដ-១៩ ជាច្រើននាក់ កាលពីថ្ងៃទី ២៦ខែមិថុនាឆ្នាំ២០២១នេះ។

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានស្រាវជ្រាវប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩ ខេត្តបានបញ្ជាក់ថា បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ-១៩ នៅតាមភោជនីយដ្ឋាននានា ក៏ដូចជាក្នុងផ្សារសាមគ្គីស្ទឹងត្រែង និងបានរកឃើញអាជីវករលក់ដូរវិជ្ជមានកូវីដ-១៩ជាច្រើននាក់នោះ រដ្ឋបាលខេត្តស្ទឹងត្រែង បានសម្រេចបិទផ្សារជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។
លោកវេជ្ជបណ្ឌិតបានបន្តឲ្យដឹងទៀតថា អាជីវករជាអ្នកវិជ្ជមានកូវីដ-១៩ ភាគច្រើនជា អ្នកលក់ដូរ ក្នុងផ្សារសាមគ្គីស្ទឹងត្រែង ខ្លះទៀតជាអ្នកលក់នាឡិកា និងខ្លះទៀតជាអ្នកលក់អីវ៉ាន់គ្រប់ប្រភេទក្នុងផ្សារ ក្នុងនោះក៏មានសន្តិសុខផ្សារម្នាក់ផងដែរ។

ពាក់ព័ន្ធក្នុងករណីខាងលើនេះ រដ្ឋបាលខេត្តស្ទឹងត្រែងសូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករលក់ដូរក្នុងផ្សារ ដែលពាក់ព័ន្ធនិងបុគ្គលវិជ្ជមានកូវីដ-១៩ ផ្ទាល់ ឬប្រយោល និងធ្លាប់ចេញចូលទីតាំងដែលមានវិជ្ជមានកូវីដ-១៩ ត្រូវនាំគ្នាធ្វើចត្តាឡីស័កតាមផ្ទះក្នុងគ្រួសាររៀងៗខ្លួន ដោយមិនមានការពាក់ព័ន្ធជាមួយអ្នកដទៃឡើយ។
សូមបញ្ជាក់ថារហូតមកត្រឹមល្ងាចថ្ងៃទី២៦ មិថុនា ឆ្នាំ២០២១នេះ ខេត្តបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៥៨នាក់ ស្រី៨០នាក់ ជាសះស្បើយ ១៣នាក់ ស្រី៦នាក់ កំពុងសម្រាកព្យាបាល ១៤៥ នាក់ស្រី ៧៤នាក់៕
អត្ថបទ៖ ងិន លីម

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


