កូវីដ-១៩
វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន៤លានដូសទៀតនឹងដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃស្អែកនេះ
វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន៤លានដូស បន្ថែមទៀតដែលបញ្ជាទិញពីរដ្ឋាភិបាលចិននឹងដឹកមកដល់កម្ពុជានៅវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី ១០ ខែកក្កដាឆ្នាំ២០២១ស្អែកនេះ។
លោក ស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍នៅក្នុងឱកាសទៅទទួលវ៉ាក់សាំងកាលពីដើមសប្តាហ៍នេះថា បើមិនមានការប្រែប្រួលទេវ៉ាក់សាំងចំនួន៤លានដូស បន្ថែមទៀតក្នុងនោះវ៉ាក់សាំងស៊ីណូហ្វាមចំនួន ១លានដូសនិង វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៣លានដូសនឹងដឹកមកដល់កម្ពុជានៅព្រឹកស្អែកនេះខណៈ៤លានដូសទៀតនឹងដឹកមកដល់នៅខែក្រោយនេះ។

ការមកដល់វ៉ាក់សាំង៤លានដូសនៅថ្ងៃស្អែកនេះនឹងធ្វើឱ្យកម្ពុជាទទួលបានវ៉ាក់សាំងចំនួន១៦លាន២ម៉ឺន៤ពាន់ដូសក្នុងនោះវ៉ាក់សាំងស៊ីណូហ្វាមមានចំនួន៥លាន២សែនដូសក្នុងនោះបញ្ជាទិញ២លានដូសនិងផ្តល់ជំនួយ២លា២សែនដូស ។
វ៉ាក់សាំងស៊ីណវ៉ាក់ចំនួន១០លាន៥សែនដូសនិងវ៉ាក់សាំងកូវីលសែលរបស់ក្រុមហ៊ុនអាស្ត្រាហ្សេណេកាតាមរយៈគម្រោងកូវ៉ាក់ចំនួន៣២៤០០០ដូស។

រដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋគោលដៅ១០លាននាក់នៅចុងឆ្នាំនេះមុនផែនការកំណត់ដែលគ្រោងនឹងចាក់ឱ្យរួចរាល់នៅខែមិថុនាឆ្នាំ២០២២ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងបានលឿនខណៈបច្ចុប្បន្ននេះក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩កំពុងដំណើរការចាក់វ៉ាក់សាំងជួនដល់ប្រជាពលរដ្ឋនៅខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំងពោធិសាត់ ស្វាយរៀង កោះកុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ តាកែវ បន្ទាយមានជ័យនិងប៉ៃលិន ខេត្តព្រៃវែងនិងខេត្តសៀមរាបចាក់នៅថ្ងៃទី១០ក្កដាខណៈរាជធានីភ្នំពេញបានបិទបញ្ចប់យុទ្ធនាការកាលពីថ្ងៃទៅ០៨កក្កដាឆ្នាំ២០២១។
ក្រសួងសុខាភិបាលបានឱ្យដឹងថាគិតចាប់ពីថ្ងៃទី១០ខែកម្ភៈរហូតមកដល់ត្រឹមថ្ងៃទី០៩កក្កដា ឆ្នាំ២០២១នេះមានពលរដ្ឋបានចាក់វ៉ាល់សាំងនៅទូទាំងប្រទេសចំនួន៤៧៥០២៦៥ នាក់ស្មើនឹង៤៧.៥០ភាគរយធៀបនឹងគោលដៅ ១០លាននាក់ ៕ អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


