ជីវិតកម្សាន្ដ
សាស្ត្រចារ្យសិល្បៈគំនូរបុរាណ និងក្បាច់ខ្មែរ ហ៊ឺ សាម៉ន ទទួលមរណភាពដោយរោគគាពាធ
នេះជាដំណឹងដ៏គួរឱ្យសោកស្តាយជាទីបំផុត ដែលសាស្ត្រចារ្យសិល្បៈគំនូរបូរាណ និងក្បាច់ខ្មែរ លោក ហ៊ឺ សាម៉ន ជំនួយការក្រសួងព្រះបរមរាជវាំង តាំងពីសម័យសង្គមរាស្ត្រនិយម បានទទួលមរណភាពដោយរោគគាពាធ។ នេះបើយោងតាមការបង្ហោះនៅលើផេករបស់ក្រុមព្រះសុរិយា នៅរសៀលថ្ងៃនេះ។

ក្រុមព្រះសុរិយាបញ្ជាក់ថា ចំពោះដំណឹងមរណភាពរបស់សាស្ត្រចារ្យសិល្បៈគំនូរបូរាណ និងក្បាច់ខ្មែរ ហ៊ឺ សាម៉ន ខាងលើនេះ គឺជាការបាត់បង់ធនធានដ៏សំខាន់ម្នាក់របស់ខ្មែរ។ ព្រោះលោកសាស្ត្រចារ្យ ជាវិចិត្រករដ៏ចំណានមួយរូបដែលមានទេពកោសល្យខ្ពស់ ទាំងគំនូរបុរាណ និងចម្លាក់ក្បាច់ យ៉ាងល្អប្រណិតបំផុត ខណៈដែលសព្វថ្ងៃនេះ កម្រនឹងរកបានណាស់។
ប្រភពដដែលបញ្ជាក់ថា លោកសាស្ត្រចារ្យ បានបន្សល់ស្នាដៃសិល្ប:ប្រណិតៗជាច្រេីន ដែលមានលក្ខណៈជារបស់ខ្មែរ និងបន្សល់ទុកក្នុងព្រះបរមរាជវាំង និងទូទាំងប្រទេសផងដែរ។
តាមរយ:ដំណឹងមរណភាពដ៏ក្រៀមក្រំនេះដែរ ឃើញមានមហាជនជាច្រើនបានសម្តែងការសោកស្តាយ និងចូលរួមរំលែកមរណ:ទុក្ខដ៏ក្រៀមក្រំនេះផងដែរ។
សូមជម្រាបជូនផងដែរថា ស្នាដៃចុងក្រោយរបស់លោកសាស្ត្រចារ្យ គឺសន្ធិយាទិសខាងកេីត នៃព្រះមណ្ឌ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម គង់លេីអាស្វរាជជនៅមុខព្រះវិហារព្រះកែវមរតក ដែលទេីបសម្ពោធកាលពីចុងឆ្នាំ២០២៤កន្លងទៅនេះ៕ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


