Connect with us

ជីវិតកម្សាន្ដ

ការចាកចេញរបស់ ឆលី បន្សល់ត្រឹមការចងចាំល្អៗ នៃការតស៊ូ និងរងទុក្ខច្រើនឆ្នាំ ដើម្បីជំនះជំងឺកាចសាហាវ

បានផុស

នៅ

សាធារណជន និងអ្នកក្នុងចង្កោមសិល្បៈ បានសម្តែងការអាណិតអាសូរ និងសោកស្តាយជាពន់ពេកចំពោះក្រុមគ្រួសារ កុមារា ពន្លឺ វីរៈបុត្រ ដែលមហាជនស្កាល់ថា ឆលី ជាកុមារដ៏កម្សត់ម្នាក់ ដែលលូតលាស់មកជាមួយនឹងជំងឺដ៏កាចសាហាវទុំជាប់ប្រាណជាច្រើនឆ្នាំមកនេះ រហូតត្រូវរលត់ផុសសង្ខារកាលពីម្សិលមិញនេះ ខណៈវ័យទើបតែ ៥ឆ្នាំនៅឡើយ។ ឯការចាកចេញរបស់កុមារាដ៏កម្សត់នេះ បានបន្សល់ត្រឹមនូវការចងចាំល្អៗ ចំពោះការតស៊ូ និងរងទុក្ខច្រើនឆ្នាំ ដើម្បីជំនះជំងឺកាចសាហាវ ជាមួយនឹងការព្យាបាលគីមី ដែលសូម្បីតែមនុស្សធំ ក៏ពិបាកទប់ទល់ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមាណជាជាងមួយខែមុន ពោលក្រោយក្រុមគ្រួសាររបស់កុមារា ឆលី បញ្ជូនទៅបន្តការព្យាបាលនៅឯប្រទេសម៉ាឡេស៊ី​ ស្ថានភាពជំងឺកុមារាដ៏កម្សត់រូបនេះ ហាក់ប្រសើរឡើង ដោយមានសាច់ឈាមស្រស់ស្រាយជាងមុន ធ្វើឱ្យអ្នកដែលតែងខ្វាយខ្វល់ និងអាណិតអាសូរកុមារារូបនេះ ពិសេសក្រុមគ្រួសារ ហាក់មានក្តីសង្ឃឹមនៃពន្លឺជីវិតថ្មីសម្រាប់ ឆលី ទៅហើយ។

ប៉ុន្តែក្តីរំពឹង ប្រែក្លាយជាការឃ្លាតឆ្ងាយដ៏ពិបាកទទួលយកបំផុតសម្រាប់អ្នកអាណិតស្រលាញ់ ឆលី ដោយកាលពីរសៀលថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២៥ ម្សិលមិញនេះ ក្រុមគ្រួសាររបស់ ឆលី បានប្រកាសនូវដំណឹងមរណភាពក្មេងប្រុសកម្សត់នេះបាត់ទៅហើយ ដែលធ្វើឱ្យសាធារណជន និងអ្នកសិល្បៈ ក្តុកក្តួលរន្ធត់ចិត្តជាពន់ពេក។

ក្នុងចំណោមនោះ មិនថាអ្នកសិល្បៈ សាធារណជន ឬសប្បុរជនដែលធ្លាប់បានចូលរួមទ្រទ្រង់ការព្យាបាលកុមារារូបនេះ បានបញ្ចេញសាររំលែកទុក្ខព្រោងព្រាត ខណៈខ្លះក៏បានទៅចូលរួមរំលែកទុក្ខដោយផ្ទាល់ផងដែរ។

គួរជម្រាបថា បច្ចុប្បន្ន សពរបស់កុមារា ឆលី កំពុងតម្កល់ធ្វើបុណ្យនៅទីតាំងក្បែរស្តុបផ្សារទួលទំពូង ផ្លូវ៤៣២ ផ្ទះលេខ90B ( ទីតាំង៖ https://maps.app.goo.gl/H2TuBr7bj7tzR3aZA?g_st=ipc ) ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម