Connect with us

ជីវិតកម្សាន្ដ

អាណិត​ណាស់ ! ​តារា​សម្តែង​ជើងចាស់ ម៉ែ​ផល្លា ឆ្លង​កូ​វីដ​-១៩

បានផុស

នៅ

​ភ្នំពេញ ៖ តារា​សម្តែង​ជើងចាស់​កម្សត់​អ្នកស្រី​អ៊ឹុម ផល្លា ហៅ ម៉ែ​ផល្លា បន្ទាប់ពី​មានការ​សង្ស័យ​និង​បា ន​ទៅធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩​នោះ​ ជា​លទ្ធផល​គឺ​វិជ្ជ​មាន​ជំងឺ​មួយ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រលប់​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ ២០២១​នេះ​អ្នកស្រី អ៊ឹុម ផល្លា បានបញ្ជាក់​ថា​អ្នក ស្រី​ពិតជា​តេស្ត​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​មែន ។​ បច្ចុប្បន្ន​ត្រូវបាន​ក្រុមគ្រូពេទ្យ​មក​យកទៅ​ព្យាបាល​ហើយ​នៅ​អគារ​ឌឺ​ព្រី​មៀរ​សែន​សុខ​(​ម្តុំ​អ៊ី​អន​២)​។

លោកស្រី​បន្តថា ​បាន​ទៅធ្វើ​តេស្ត​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ម្សិលមិញ​ខណៈកូនស្រី​ដែល​រស់នៅ​ជាមួយ​ក៏បាន​យក​សំណាក​ទៅធ្វើ​តេស្ត​និង​រង់ចាំ​លទ្ធផល​ផងដែរ​។​ អ្នក​ស្រី អ៊ឹម ផល្លា បាន​បន្តថា ​គាត់​មិនដឹង​ឆ្លង​កូ​វីដ​ពី​ពេលណា​ទេ​ព្រោះ​នៅតែ​ក្នុង​បន្ទប់​ជួល​ម្តុំ​បឹង​សា ឡាង​ប៉ុណ្ណោះ ​ដល់ពេល​សង្ស័យ​ហើយ​ទៅយក​សំណាក​ក៏​ស្រាប់តែ​លទ្ធផល​វិជ្ជមាន​កូ​វីដ​តែម្តង​។

តារា​សម្តែង​អ្នកស្រី អ៊ឹុម ផល្លា បាន​និយាយ​បន្ថែមទៀតថា​ ចំពោះ​អាការៈ​ជំងឺ​បច្ចុប្បន្ន​គឺ​មិនមាន​អ្វី​ធ្ងន់ធ្ងរ​ទេ​គ្រាន់តែ​ស្ងួត​បំពង់ក ក្តៅ​ឆួលចុងច្រមុះ​និង​ក្តៅខ្លួន​បន្តិច​បន្តូច​តែប៉ុណ្ណោះ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម