ជីវិតកម្សាន្ដ
តារាសម្ដែង ស៊ី ណាវ៉ាត់ត្រា បានកូនឆ្នាំម្សាញ់តាមបំណង តែបារម្ភម្តាយកំពុងមានជំងឺនៅពេទ្យ
តារាសម្ដែងលោក ស៊ី ណាវ៉ាត់ត្រា បានបង្ហាញអារម្មណ៍រំភើបនៅពេលដែលលោកសម្រេចបានដូចបំណង ខណ:ភរិយាជាទីស្រលាញ់អ្នកនាង សឿន ស្រីវីន កំពុងមានផ្ទៃពោះតាមការចង់បានរបស់លោក។ ប៉ុន្តែរឿងមួយទៀតដែលធ្វើឲ្យលោកពិបាកចិត្តនោះ គឺអ្នកម្តាយជាទីស្រលាញ់ក៏មានជំងឺចូលសម្រាកនៅក្នុងមន្ទីពេទ្យផងដែរ។

តាមការឲ្យដឹងពីលោក ស៊ី ណាវ៉ាត់ត្រា បាននិយាយប្រាប់កម្ពុជាថ្មីថា នេះជាបំណងប្រាថ្នាធំមួយទៀតរបស់លោកដែលភរិយាបានពពោះកូនទី៣ រយ:ពេលចូល២ខែមកហើយ។ លោកថានេះជាកាដូឆ្នាំថ្មី មិនអាចកាត់ថ្លៃបាននោះឡើយ ព្រោះលោកចង់បានកូននៅឆ្នាំម្សាញ់ ដែលត្រូវឆ្នាំ២០២៥ ឥឡូវបានដូចបំណងហើយ។
លោក ស៊ី ណាវ៉ាត់ត្រា ប្រាប់តាមទូរស័ព្ទថា «ខ្ញុំត្រេកអរមែនដែលប្រពន្ធខ្ញុំគាត់មានផ្ទៃពោះចូល ២ខែហើយ អ៊ីចឹងនឹងសម្រាលនៅពាក់កណ្ដាលឆ្នាំ២០២៥ ដែលត្រូវឆ្នាំម្សាញ់ ខ្ញុំចង់បានកូននៅឆ្នាំម្សាញ់ហ្នឹង អីចឹងពួកយើងបានសម្រេចបំណងមួយនេះនៅឆ្នាំក្រោយហ្នឹងហើយ»។
អំឡុងពេលដែលលោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា កំពុងតែទទួលបានកាដូធំពីភរិយាសំណព្វចិត្តនោះ តារាធ្លាប់មានប្រវត្តិកម្សត់កំព្រាឪពុកតាំងពីតូចរូបនេះ ក៏កំពុងតែពិបាកចិត្តផងដែរ ព្រោះម្ដាយជាទីស្រលាញ់របស់លោកអ្នកស្រី ញេប ឡេង អាយុ៦៥ឆ្នាំ មានជំងឺរបេង រលាកសួត និងទឹកនោមផ្អែម ហើយកំពុងសម្រាកព្យាបាលនៅពេទ្យខេត្តបាត់ដំបង ប៉ុន្ដែលោកថាស្ថានភាពម្ដាយចុងក្រោយបានធូរស្រាលបន្ដិចហើយ។
លោក ណាវ៉ាត់ត្រា ថ្លែងទៀតថា«ខ្ញុំពិបាកចិត្តណាស់ពេលម្ដាយគេងលើគ្រែពេទ្យ ព្រោះខ្ញុំកំព្រាឪពុកតាំង ពីតូច អ៊ីចឹងគាត់ដើរតួនាទីជាឪពុកផងម្ដាយផង។ ប៉ុន្ដែអំឡុងពេលដែលខ្ញុំកំពុងតែមានបញ្ហាផ្លូវចិត្ត ដោយសារតែអាណិតម្ដាយឈឺនេះ ភរិយាបានធ្វើឲ្យខ្ញុំរីករាយមួយផ្នែក នោះគឺគាត់បានពពោះកូនទី៣ ព្រោះខ្ញុំចង់បានកូននៅឆ្នាំម្សាញ់។
លោក ណាវ៉ាត់ត្រា បានភ្ជាប់ទំនាក់ទំណងស្នេហាជា មួយអ្នកនាងសឿន ស្រីវីន អំឡុងឆ្នាំ២០១៤ និងបានរៀបការនៅឆ្នាំ២០១៦ ហើយលោកនៅតែបន្ដអាជីពសម្ដែងធម្មតា ខណៈភរិយាលោកក៏មានមុខរបរផ្ទាល់ខ្លួន។ លោកបានសរសើរពីគុណសម្បត្តិភរិយាថាអ្នក នាងស្រីវីន ជាមនុស្សស្រីម្នាក់ដែលចេះយល់ពីលោក និងស្រលាញ់អ្វីដែលលោកមាន ខណៈដែលលោកក៏ស្រលាញ់នាងដោយស្មោះត្រង់មិនផ្ដោតលើទ្រព្យសម្បត្តិនោះទេ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


