ជីវិតកម្សាន្ដ
ធ្លាប់បាក់ទឹកចិត្ត តារាសម្តែង សាន សុម៉ាលី ថា សូមកុំប្រមាថជីវិតអ្នកដទៃ
តារាសម្តែងក្នុងរឿង «កាកី» សម្បូរដើមទ្រូងទ្រលុកទ្រលន់ សាន សុម៉ាលី កន្លងមកត្រូវបានគេកត់សម្គាល់ថានាងបានបាត់មុខពីវិថីសិល្បៈអស់រយៈពេលយូរឆ្នាំមកហើយ ក្រោយសាងកេរ្តិ៍ឈ្មោះល្បីលើវិថីមួយនេះយ៉ាងក្រាស់ក្រែល។

ទោះបីជាតារាស្រីសិចស៊ី សាន សុម៉ាលី បានបាត់វត្តមានពីអាជីពសម្តែងមួយសន្ទុះធំយ៉ាងណាក្តី សម្រាប់តារាស្រីរូបនេះនៅតែធ្វើឲ្យអ្នកគាំទ្រនឹករម្លឹកដល់នាងដែលធ្លាប់បង្ហាញស្នាដៃសម្តែងតាមរយៈភាពយន្តរបស់ខ្មែរជាច្រើន។ ពិសេស សុម៉ាលី ក៏ជាតារាស្រីខ្មែរមួយដួងដែលមានសមត្ថភាពសម្តែងបានល្អផងដែរ។
បន្ទាប់ពីផ្តើមលេចវត្តមានបណ្តើរៗ ឡើងវិញ ស្រាប់តែតារាស្រីរូបនេះបានទម្លាយនាងក៏ធ្លាប់ជួបជំងឺបាក់ទឹកចិត្តដែរ តែអ្វីដែលសំខាន់គឺការតស៊ូ និងកុំប្រមាថជីវិតអ្នកដទៃ។ សាន សុម៉ាលី និយាយថា «ពេលខ្លះ ខ្ញុំក៏មានជំងឺបាក់ទឹកចិត្តដែរ តែតស៊ូនឹងបញ្ហាចំពោះមុខ»។

តារាសម្តែង សាន សុម៉ាលី និយាយទៀតថា កុំទម្លាប់ពេបជ្រាយជីវិតរបស់អ្នកដទៃ មើលងាយនរណាម្នាក់ ព្រោះក្នុងលោកនេះគ្មានអ្វីស្ថិតស្ថេរទេ បើអ្នកបានល្អ បានខ្ពង់ខ្ពស់ហើយ ក៏រីករាយទទួលចុះ តែហាមប្រមាថជីវិតអ្នកដទៃ ប្រយ័ត្នបាបឲ្យផលទាញអ្នកទម្លាក់វិញ។
សូមជម្រាបថា រឿង «កាកី» គឺជាខ្សែរឿងដំបូងដែល សុម៉ាលី បានចូលរួមសម្តែង និងបានធ្វើឲ្យនាងចាប់ផ្តើមមានឈ្មោះបោះសំឡេងក្នុងវិស័យភាពយន្ត។ ទោះជាយ៉ាងណាក្តី តារាសម្តែងរូបនេះ គឺហាក់បាត់ទីផ្សារសម្តែងច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីផ្ទុះរឿងអាស្រូវផ្ទួនៗ ខណៈកាលពីថ្មីៗ កន្លងទៅ ក៏ផ្ទុះដំណឹងមានកូនទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ