ជីវិតកម្សាន្ដ
ឆ្លងផុតជំងឺមហារីក អេង វ៉ាណង បែរជាមានជំងឺម្យ៉ាងទៀតគួរឱ្យបារម្ភ
បន្ទាប់ពីឆ្លងកាត់ដំណាក់កាលនៃការព្យាបាលជំងឺមហារីកដ៏កាចសាហាវ បានដោយជោគជ័យ តារាសម្តែងអ្នកនាង អេង វ៉ាណង ពេលនេះស្រាប់តែពើបប្រទះជំងឺម្យ៉ាងទៀតគួរឱ្យបារម្ភ ខណ:ការព្យាបាលត្រូវចំណាយខ្ទង់ម៉ឺនដុល្លារឯណោះ។

អ្នកនាង អេង វ៉ាណង បានបញ្ជាក់ថា ក្រោយព្យាបាលជំងឺមហារីកជាសះស្បើយ ស្រាប់តែពេលនេះ អ្នកនាងបែរមកជួបជំងឺម្យ៉ាងទៀតគឺខូចក្បាលគ្រោងឆ្អឹងត្រគាកឆ្វេង ធ្វើឱ្យដេីរលែងត្រង់ដូចមុន។ អេង វ៉ាណង បានឱ្យដឹងទៀតថា ជំងឺនេះ បើតាមគ្រូពេទ្យបញ្ជាក់ថា ការចំណាយលើថ្លៃព្យាបាលត្រូវប្រើលុយខ្ទង់ជាង ១ម៉ឺនដុល្លារ នៅមន្ទីពេទ្យប្រទេសថៃ។
តារាសម្តែង អេង វ៉ាណង បានបន្តថា នាងពុំមានលទ្ធភាពដើម្បីព្យាបាលទេ ព្រោះទើបតែព្យាបាលជំងឺមហារីកថ្មីៗកន្លងទៅនេះ។ ម្យ៉ាងទៀត បើឱ្យនាងសុំជំនួយពីមហាជន គឺលែងហ៊ានទៀតហើយ ដោយសារកន្លងមក ពួកគាត់ធ្លាប់ជួយសម្រាលការព្យាបាលជំងឺមហារីកជាបន្តបន្ទាប់ ដូច្នេះមានតែការខំប្រឹងតស៊ូទាំងឈឺ ថតរឿងដើម្បីបានលុយផ្គត់ផ្គង់ជីវភាពគ្រួសារសិន។

សូមបញ្ជាក់ថា តារាសម្តែងអ្នកនាង អេង វ៉ាណង កន្លងមក បានធ្លាក់ខ្លួនឈឺធ្ងន់រួមរឹតដោយសារជំងឺមហារីកដំណាក់កាលទី៣ ដែលត្រូវការព្យាបាល តាមរយ:ការចាក់គីមីនិងបាញ់កាំរស្មីសម្លាប់មេរោគច្រើនខែ និងចំណាយរាប់ម៉ឺនដុល្លារ។ទោះបីយ៉ាងណា បន្ទាប់បាត់មុខពីការសម្តែងសិល្ប:មួយរយ:ធំ អេង វ៉ាណង បានប្រកាសវិលរកការសម្តែងជាថ្មីឡើងវិញក្រោយពេលសម្រាប់ព្យាបាលជំងឺមហារីជាច្រើនខែ។
ចំពោះការសម្រេចវិលមកចូលអាជីពសម្តែងជាថ្មីឡើងវិញ ត្រូវបានអ្នកនាង អេង វ៉ាណង បញ្ជាក់ថា ដោយសារជំងឺបានធូរស្រាលប្រសើរជាងមុន ខណ:ដែលការព្យាបាលក៏ត្រូវបានដល់ពេលកំណត់នឹងបញ្ចប់។ ការប្រកាសវិលមករកសិល្ប:អ្នកនាង អេង វ៉ាណង ក៏ទទួលបានឱកាសថតសម្តែងរឿង នៅស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


