ជីវិតកម្សាន្ដ
ញឹម ចាន់ថន អំពាវនាវពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍
តារាសម្តែងស្រី កញ្ញា ញឹម ចាន់ថន បានចេញមុខអំពាវនាវប្រជាពលរដ្ឋ និងមហាជន ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ដែលធ្វើដំណើរនៅលើដងផ្លូវជាមួយគ្នា។

ប្រាកដណាស់នាពេលបច្ចុប្បន្ននេះបញ្ហាគ្រោះថ្នាក់ចរាចរណ៍តែងតែកើតឡើងជាបន្តបន្ទាប់បណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត (ស្លាប់) និងរបួសជាដើម។ ហេតុនេះហើយ ទើបក្នុងមួយរយៈពេលចុងក្រោយនេះឃើញមានសមត្ថកិច្ចនៅតាមបណ្តាខេត្ត-ក្រុងមួយចំនួន បានបើកយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះនៅលើដងផ្លូវ។
ដោយឡែក កញ្ញា ញឹម ចាន់ថន បានបង្ហោះរូបភាពអមដោយខ្លឹមសារអំពាវនាវដូច្នេះថា «បងប្អូន និងហ្វេនៗ នៅចាំ spot នេះទេ? ថតគ្រោះថ្នាក់ចរាចរណ៍ (TV បាយ័ន) សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិននឹកស្មាន spot ល្បីខ្លាំង មានបងប្អូនមិត្តភ័ក្ដិបារម្ភខលមកច្រើនណាស់ ដោយសារដំបូងគេមិនទាន់ឲ្យយើងផុសទេ អ៊ីចឹងហើយធ្វើឲ្យបងប្អូនមិត្តភ័ក្ដិគិតថាគ្រោះថ្នាក់មែន»។

តារាសម្តែងកញ្ញា ញឹម ចាន់ថន និយាយទៀតថា «ពេលហ្នឹងយើងដឹងច្បាស់ពេលជួបបញ្ហាបានយើងដឹងអ្នកណាខ្លះភ័យបារម្ភជាមួយយើង តែយ៉ាងណាក៏សូមអរគុណច្រើនការស្រទ្បាញ់រាប់អានស្មោះចេញពីចិត្តមកលើរូបខ្ញុំ ញឹម ចាន់ថន»។
គួរបញ្ជាក់ដែរថា កន្លងមកក្នុងគោលបំណងដើម្បីចូលរួមការងារជួយសង្គម ពិសេសការផ្សព្វផ្សាយអប់រំបញ្ហាច្បាប់ចរាចរណ៍ផ្លូវគោក និងរបៀប នៃការបើកបរនាំមកនូវសុវត្ថិភាព តារាពហុជំនាញ លោក ដួង សុខគា ក៏ធ្លាប់បានបង្ហាញពីគោលបំណងបង្កើតផេកមួយក្នុងការផលិតវីដេអូអប់រំដាស់តឿនពីច្បាប់ចរាចរណ៍ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


