Connect with us

ជីវិតកម្សាន្ដ

ឃើញ​ពលរដ្ឋ​ប្រជ្រៀត​គ្នា​បែបនេះ ប៉ែន ចំ​រ៉ុង សួរ​យ៉ាងខ្លី​ថា​…..!

បានផុស

នៅ

ភ្នំពេញ​ ៖ ពិធីករ​ប្រុស​លោក ប៉ែន ចំ​រ៉ុង ក្រោយពេល​ឃើញ​មានការ​ចែករំលែក​នូវ​រូបភាព​ប្រជាពលរដ្ឋ​ជា ច្រើន​បាន​ប្រជ្រៀត​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​នោះ​ក៏បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​ចំពោះ​ការឆ្លង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រូបភាព​ដែល​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គ​ម​ហ្វេ​ស​ប៊ុ​ក​នោះ ​ត្រូវបាន​គេ​បញ្ជាក់ថា​កើតឡើង​នៅ​ចំណុច​ស្ទឹងមានជ័យ​ ដែល​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ប្រជ្រៀត​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី​០៤​ខែឧសភា​នេះ​។

ឃើញ​បែប​នេះ​ពិធីករ​ប្រុស​សម្បូរ​វោហាស័ព្ទ​លោក ប៉ែន ចំ​រ៉ុង បាន​លើក​ឡើង​ដោយ​ក្តី​ព្រួយបារម្ភ​ថា​ ទៅ​ចាក់​វាក់​សាំង​ការពារ​មេរោគ​COVID-19 ឬ​ទៅ​ចំឡង​មេរោគ​COVID-19?​សុំ​យោបល់​ម្នាក់​មួយ​មក​បងប្អូន​។

​​ជា​មួយ​គ្នា​នេះ​ដែរ ​កន្លង​មក​លោក ប៉ែន ចំរ៉ុង ក៏​តែងតែ​បង្ហាញ​សារ​អំពាវនាវ​ដល់​មហាជន​និង​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ហើយ​ចូលរួម​គោរព​និង​អនុវត្តន៍​តាម​ការណែនាំ ៣​កុំ ៣​ការពារ​ផងដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម