ជីវិតកម្សាន្ដ
ប៉ែន ចំរុង អំពាវនាវសប្បុរសជនចូលរួមឧបត្ថម្ភជួយកុមារខ្វះខាតតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម
ពិធីករល្បីឈ្មោះលោក ប៉ែន ចំរុង បានអំពាវនាវដល់សប្បុរសជនចូលរួមជាថវិកា និងសម្ភារៈមួយចំនួនដើម្បីជួយដល់កុមារ(សិស្ស) ដែលកំពុងជួបការខ្វះខាតនៅតាមបណ្ដាដំបន់ព្រំដែននៃកម្ពុជាវៀតណាម។

បើតាមការឲ្យដឹងពីលោក ប៉ែន ចំរុង បានបញ្ជាក់ថា លោកនិងក្រុមការងារមានគម្រោងចុះចែកសម្ភារៈសិក្សាដល់សិស្សនាពេលឆាប់ៗខាងមុខនេះ ខណៈពេលនេះក៏កំពុងខ្វះខាតនូវសម្ភារៈដូចជា,ប៊ិច ,បន្ទាត់ និងខ្មៅដៃ ជាដើម។
ពិធីករលោក ប៉ែន ចំរុង បានលើកឡើងថា «ត្រៀមរួចរាល់ហើយតែពួកយើងនៅខ្វះ ប៊ិច បន្ទាត់ ខ្មៅ ដៃអរគុណបងប្អូនលោកអ្នកទាំងអស់គ្នាដែលបានគិតគូរជួយដល់កុមារក្រីក្រតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាមពួកយើងមានគោលបំណងជួយកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់កុមារដែលកង្វះសម្ភារៈសិក្សាក្នុងសហគមន៍ក្រីក្រ។

លោក ប៉ែន ចំរុង បានបន្តទៀតថា យើងក៏នៅតែបន្តចែកច្រើនតំបន់ទៀតបើអស់លោកលោកស្រី មានជាសម្ភារៈសិក្សា មេត្តាចូលរួមជាមួយនឹងយើងខ្ញុំដោយក្តីអនុគ្រោះផង ហើយក៏ដូចជាចូលរួមចំណែកក្នុងវិស័យអប់រំផងដែរ សិស្សប្រមាណជា ៥០០ នាក់បើលោកអ្នកចាប់អារម្មណ៍ចូលរួមឧបត្ថមសូមទំនាក់ទំនងមកTelegramខ្ញុំផ្ទាល់។

តាមរយៈការអំពាវនាវនេះដែរ គេឃើញមានទស្សនិកជនមួយចំនួនបានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឲ្យមានការចូលរួមជាមួយសកម្មភាពមនុស្សធម៌ចែករំលែកក្តីស្រលាញ់ជាមួយពិធីករល្បីឈ្មោះលោក ប៉ែន ចំរុង ផងដែរ ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


