ជីវិតកម្សាន្ដ
ទោះបីជាសះស្បើយពីកូវីតែ ម៉ែផល្លា នៅបារម្ភរឿងមួយទៀត
ភ្នំពេញ ៖ តារាសម្តែងជើងចាស់អ្នកស្រី អ៊ឹម ផល្លាហៅម៉ែ ផល្លាបានបញ្ជាក់ប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ថា ពេលនេះគាត់បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។
ចំណែកឯកូន ស្រីរបស់គាត់ដែលឆ្លងកូវីដដែរនោះកំពុងរង់ចាំល ទ្ធផលសំណាក់លើកទី២។ ម៉ែ ផល្លា បានបន្តថា អ្នកស្រីត្រូវបានក្រុមគ្រូពេទ្យចេញលិខិតបញ្ជាក់ដោយអនុញ្ញាតឲ្យចេញទៅផ្ទះហើយនឹងត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។ ប៉ុន្តែដោយសារកូនស្រីមិនទាន់ទទួលលទ្ធផលទើបគាត់សុំគ្រូពេទ្យស្នាក់នៅបន្តដើម្បីរង់ចាំចេញទៅជាមួយកូនព្រមគ្នា។
ប៉ុន្តែទោះបីទទួលបានដំណឹងល្អជាសះស្បើយពីកូវីដបែបនេះក្តី តែតារាជើងចាស់ម៉ែ ផល្លា ក៏បានបង្ហាញការព្រួយបារម្ភចំពោះរឿងផ្ទាល់ខ្លួនមួយទៀតគឺពេលចេញទៅមិនដឹងស្នាក់នៅឯណាព្រោះបន្ទប់ដែលរស់នៅសព្វថ្ងៃពេលចូលដល់រដូវភ្លៀងគឺពិបាកស្នាក់នៅដោយមានភ្លៀងលិចចូលគ្រប់កន្លែង។
តារាសម្តែងម៉ែ ផល្លា បានបន្តទៀតថា ដោយគ្មានជម្រើសនៅពេលចេញទៅវិញមានតែបន្តទ្រាំរស់នៅបណ្តោះអាសន្នក្នុងបន្ទប់ម្តុំបឹងសាឡាងបន្តទៀតសិន ដោយសារពេលនេះគាត់គ្មានលទ្ធភាពរើចេញ ឬ ជួលកន្លែងផ្សេងទេ។ ជាមួយគ្នានេះម៉ែផល្លាក៏អរគុណផងដែរដល់ម្ចាស់ផ្ទះដែលបានយោគយល់ឲ្យគាត់និងកូនរស់នៅដោយមិនចំបាច់បង់ថ្លៃជួលជាច្រើនខែមកនេះ៕
ដោយ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


