Connect with us

ជីវិតកម្សាន្ដ

វណ្ណា ស័ក្តិ សុខចិត្ត​នៅមើលថែ​ម្ដាយ​បន្តទៀត បើ​ទោះបីខ្លួនជា​សះស្បើយ​ពីជំងឺកូវីដ១៩ក៏ដោយ​

បានផុស

នៅ

​តារា​ចម្រៀង​លោក វណ្ណា ស័ក្តិ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​ចូល​ព្យាបាល​រយៈ​ពេល​ជាង​១០​ថ្ងៃ​មក​នោះ​ ពេលនេះ​លោក​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តារា​ប្រុស វណ្ណា ស័ក្តិ ដែល​ត្រូវជា​កូន​ប្រុង​បង្កើត​លោកយាយ ណ​យ សំណាង បាន​លើក​ឡើងថា ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​ពេទ្យ​រុស្សី​បាន​ប្រាប់​ថា ​ស្ថាន​ភាព​ជំងឺ​កូ​វីដ​-១៩​ គឺ​លោក​បានជា​សះស្បើយ​ហើយ ​ដែលអាច​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​នឹង​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត​។​

​យ៉ាងណាមិញ​ស្ថិត​ក្នុង​ស្ថានភាព​នេះ ​លោក​ពិតជា​ត្រេកអរ​ណាស់​ ដែល​ខ្លួន​បានជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ ​ប៉ុន្តែ​រឿង​ដែល​បារម្ភ ​គឺ​អ្នក​ម្តាយ (​លោកយាយ ណ​យ សំណាង​)​មិនទាន់​អាច​វិល​ទៅរ​ក​ភាព​ដើម​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញទៅ​ផ្ទះ​វិញ​ទេ​ហេតុនេះ​ ទើប​លោក​សុំ​គ្រូពេទ្យ​ដើម្បី​បាន​បន្ត​ស្នាក់នៅ​មើលថែ​ម្តាយ​សិន​។​

​លោក វណ្ណា ស័ក្តិ បាន​បន្ថែម​ថា​ ថ្វី​ត្បិត​កន្លងមក​ស្ថានភាព​ជំងឺ​ម្តាយ​ហាក់​ធូរ​ស្រាល​ខ្លះ​ ក៏​ពិត​មែ​ន តែ​លោក​នៅតែ​បារម្ភ​ចំពោះ​គាត់​ជានិច្ច​ដោយហេតុថា ​មាន​ពេលខ្លះ​គាត់​ដូចជា​មានការ​ប្រែប្រួល​ដោយ​និយាយ​រវើរវាយ ​ដូច្នេះ​ទើប​លោក​សុំ​បន្ត​ស្នាក់នៅ​ ដើម្បី​មើលថែ​ម្តាយ​បន្ត​ទៀត​រហូត​បានជា​សះ​ស្បើយ​ត្រឡប់​ទៅ​ផ្ទះ​ទាំង​អស់​គ្នា​វិញ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ដេននី ក្វាន់ ទម្លាយ​រឿង​សណ្ឋាគារ​មួយ​នៅ​កំពង់សោម​លួច​បង្កប់​Camera ក្នុង​បន្ទប់ដេក​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម